រឿងក្តីរបស់ Coinbase ត្រូវទៅដោះស្រាយនៅសាលាកំពូល
តុលាការកំពូលសហរដ្ធអាមេរិកបញ្ជាអោយ Coinbase ដែលជា Crypto Exchange មួយដែលមានកេរ្តិ៏ឈ្មោះល្បីល្បាញផងដែរអោយមកឆ្លើយសំណួរនៅតុលាការ។រឿងក្តីលើកនេះគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៏មួយដែលហៅថា Sweepstake របស់ Coinbase កាលពីឆ្នាំ 2021 ដែល Coinbase អនុញ្ញាត្តិអោយអ្នកប្រើប្រាស់ចូលរួមដើម្បីទទួលបានឧកាសឈ្នះកាក់ DOGE ចំនួន 1,200,000 $ ហើយក្នុងនោះមានអ្នកប្រើប្រាស់មួយចំនួនត្រូវបានគេបោកអោយបង់លុយដើម្បីចួលរួមតែការពិតគឺចូលរួមដោយមិនគិតថ្លៃនោះទេទាក់ទងនឹងរឿងនឹងដែលជាមូលហេតុដែលអ្នកវិនិយោគប្តឹង Coinbase ទាក់ទងនឹងការឃោសនាបោកប្រាស់អ្នកវិនិយោគអោយដាក់លុយដើម្បីទទួលឧកាសឈ្នះនេះ។ពួកគេចង់អោយ Coinbase មកដោះស្រាយក្នុងតុលាការតែ Coinbase សុំដោះស្រាយដោយមិនចូលតុលាការតែចៅក្រមនៃរដ្ធ California បានបដិសេធសំណើររបស់ Coinbase ហើយអោយ Coinbase ត្រូវឡើងទៅដោះស្រាយជាមួយតុលាការកំពូលទាក់ទងនឹងសំណើរនេះ។
Binance ប្រកាសនឹងផ្តល់សេវាកម្មជួញដូរកាក់ Ordinals (ORDI) នៅថ្ងៃទី 7 ខែវិច្ឆិកា ម៉ោង 7 យប់។ ORDI គឺជាគម្រោងដែលធ្វើទៅលើ Ordinals Protocol នាំយក NFT ទៅដាក់ក្នុង Blockchain Bitcoin។គម្រោងនេះធ្លាប់ធ្វើអោយ Blockchain Bitcoin មានអ្នកប្រើប្រាស់យ៉ាងច្រើនកាលពីដើមឆ្នាំនេះលើសពីនឹងទៅទៀតអ្នកប្រើប្រាស់ក៏អាចបង្កើត Token របស់ខ្លួនដាក់ក្នុង Blockchain Bitcoin ផងដែរ។យ៉ាងណាមិញក៏គម្រោង Ordinal នេះហាក់ដូចជាមិនអាចទាក់ទាញអ្នកប្រើប្រាស់បានក្នុងរយ:ពេលវែងព្រោះវាត្រូវចំណាយ Fee ច្រើនដើម្បីជួញដូរ NFT ក្នុង Bitcoin Blockchain ហើយវាធ្វើអោយអ្នកចូលចិត្ត Bitcoin ស្អប់ដោយសារតែវាបានបំផ្លាញទស្សន:វិស័យរបស់ Bitcoin ដែលបង្កើតមកដើម្បីរក្សាតម្លៃរបស់កាក់ BTC និងបម្រើការវេរកាក់ BTC មួយមុខប៉ុណ្ណោះតែនៅពេលដែលគម្រោងនេះមកវាធ្វើអោយ BTC មានTraffic ច្រើនរហូតធ្វើអោយ Fee របស់ Bitcoin ក៏ឡើងថ្លៃដូចគ្នា។
ប្រភព: