ហុងកុង អនុញ្ញាត្តិអោយអ្នកវិនិយោគទូទៅអាចទិញ crypto ETF បាន

សារពត៏មាន Bloomberg បានរាយការណ៏ថាគណ:កម្មាការមូលប័ត្រហុងកុងកំពុងដាក់អោយអ្នកវិនិយោគអាចវិនិយោគទៅលើ Crypto ETF បានដើម្បីនាំប្រទេសខ្លួនអោយក្លាយជាមជ្ឈមណ្ឌលនៃគ្រ៊ីបតូថ្ងៃអនាគត។ជាមួយនឹងការសម្រេចចិត្តនេះអ្នកវិនិយោគទូទៅនឹងអាចទិញនិងវិនិយោគគ្រ៊ីបតូបានដោយមានភាពងាយស្រួលជាមួយនឹងក្រុមហ៊ុនផ្តល់សេវាវិនិយោគនានា។លោក Julia Leung បានអោយដឹងថាពួកគេរីករាយនឹងបើកអោយអ្នកវិនិយោគអាចវិនិយោគលើកាក់គ្រ៊ីបតូប្រសិនបើមិនមានហានិភ័យណាមួយកើតឡើងហើយពួកគេនឹងត្រួតពិនិត្ររាល់សកម្មភាពទាក់ទងនឹងការវិនិយោគ។សព្វថ្ងៃហុងកុងមានក្រុមហ៊ុនចំនួន 3 ដែលកំពុងផ្តល់សេវាកម្ម future based crypto ETF មានដូចជា Samsung Bitcoin Futures Active ETF, CSOP Bitcoin Futures ETF, CSOP Ether Futures ETF។

ធនាគារជាតិរបស់ Georgia បានជ្រើសរើសយក Ripple (XRP) ជាដៃគូរដើម្បីបង្កើត CBDC (រូបិយប័ណ្ណជាតិឌីជីថល)។

ប្រភព:

theblock