នាយកប្រតិបត្តិរបស់គម្រោងកាក់ SafeMoon ត្រូវបានចាប់ខ្លួន

SafeMoon (SFM) គឺជាប្រភេទកាក់ Meme Coin ដែលបានបង្កើតឡើងកាលពីឆ្មាំ 2021 កំឡុងពេលដែលកាក់គ្រ៊ីបតូឡើងថ្លៃ។គម្រោងកាក់នេះមានមុខងារអោយអ្នកវិនិយោគយកកាក់ទៅLocked ដើម្បីបានអត្រាការប្រាក់ត្រឡប់មកវិញតែការពិតកាក់ទាំងនោះមិនត្រូវបានដាក់ Lock នោះទេតែផ្ទុយមកវិញក្រុមការងារថ្នាក់ខ្ពស់របស់កាក់នេះបានយកកាក់ទាំងនោះទៅចាយវាយទិញផ្ទះ , ឡាន និងចាយវាយផ្សេងៗទៅវិញ។ថ្ងៃនេះក្រសួងយុត្តិធម៏សហរដ្ធអាមេរិកបានចាប់់ខ្លួននាយកប្រតិបត្តិរបស់កាក់នេះលោក John Karony, Thomas Smith ពីបទបោកប្រាស់អ្នកវិនិយោគអោយវិនិយោគជាទឹកលុយដែលពួកគេបានដកមានចំនួន 200 លានដុល្លារក្រុមការងាររបស់កាក់នេះមួយទៀតក៏កំពុងតាមចាប់ផងដែរគឺលោក Kyle Nagy។

ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់អាឡឺម៉ង់ DWS កំពុងរៀបចំគម្រោងស្នើរបើក Bitcoin និង Crypto ETFs សម្រាប់អ្នកវិនិយោគទូទៅ។

ធនាគារស្វ៊ីស St.Galler Kantonalbank នឹងបើកសេវាកម្មទទួលរក្សាទុកកាក់ BTC និង ETH។

កាបូបត្រជាក់ឬ Cold Storage របស់ FTX បានដកកាក់ Sol ចំនួន 1,600,645 ពីការ Staking សព្វថ្ងៃកាបូបនេះនៅមានកាក់ Sol ចំនួន 3,963,725 ទៀតដែលនៅ Stake។

ថ្ងៃនេះលោក Michael Saylor ដែលជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន MicroStrategy បានអោយដឹងថាក្រុមហ៊ុនរបស់ខ្លួនបានទិញកាក់ BTC ចំនួន 155 BTC បន្ថែមគិតជាលុយ 5.3 លានដុល្លារ។សរុបដល់ពេលនេះក្រុមហ៊ុន MicroStrategy មានកាក់ BTC ចំនួន 158,400 BTC ។

ប្រភព:

Coindesk