មហាសេដ្ធីបាត់កាក់អស់ 24.24 លានដុល្លារដោយសាររឿងមួយនេះ

Blockchain ត្រូវបានគេស្គាល់ថាជាបច្ចេកវិទ្យាដ៏មានសុវត្ថិភាពបំផុតមួយហើយការយល់បែបនេះគឺមិនខុសទេសម្រាប់អ្នកដែលយល់ច្បាស់ពីវាតែសម្រាប់អ្នកដែលមិនយល់ច្បាស់ពីវាវិញគឺវាអាចជារឿងដ៏គ្រោះថ្នាក់បំផុតទៅវិញ។ជាឧទាហរណ៏ថ្ងៃនេះមានមហាសេដ្ធីគ្រ៊ីបតូមួយរូបបានបាត់កាក់ដល់ទៅ 24.24 លានដុល្លារដែលជាកាក់ ETH។ការបាត់បង់របស់លោកគឺដោយសារតែចោរបានប្រើវិធីសាស្ត្រ Phising Attack ដែលជាវិធីម៉្យាងដែលចោរផ្ញើរតំណឬបង្កើតវេបសាយបោកប្រាស់បន្លំធ្វើវេបសាយរបស់គម្រោងណាមួយហើយនៅពេលដែលជនរងគ្រោះមិនបានពិនិត្រអោយបានច្បាស់ក៏គិតថាវាជាវេបសាយផ្លូវការហើយបញ្ចូលទិន្នន័យរបស់ខ្លួនចូលទៅរហូតធ្វើអោយចោរអាចលួចទិន្នន័យទាំងនោះបាន។ហើយករណីនេះគឺមហាសេដ្ធីរូបនោះបានទៅចុច Approve អោយវេបសាយបោកប្រាស់អាចដកយកកាក់របស់គាត់ពីគម្រោង RocketPool និង stETH បាន។

ធនាគារកូរ៉េខាងត្បូង KEB Hana បានចាប់ដៃគូរជាមួយក្រុមហ៊ុនផ្តល់សេវាទាក់ទងនឹងគ្រ៊ីបតូ BitGo ដើម្បីពង្រីកខ្លួនចូលវិស័យគ្រ៊ីបតូ។KEB Hana បានអោយដឹងថាពួកគេមានគម្រោងនឹងពង្រីកសេវាកម្មការពារទ្រព្យឌីជីថលរបស់អតិថិជនក្នុងស្រុកខ្លួនតាមរយ:ការចាប់ដៃគូរជាមួយក្រុមហ៊ុនក្រៅស្រុក។

Ark Invest បានដាក់សំណើរសុំបើក Spot ETH ETF ក្រោយពេលដែល SEC បានពន្យាសំណើរបើក Spot BTC ETF របស់ខ្លួន។

Arkham បានរកឃើញថា Grayscale Bitcoin Trust គឺជាក្រុមហ៊ុនធំទីពីរដែលមានកាក់ BTC ច្រើនជាងគេដែលមានដល់ទៅ 16 ពាន់លានដុល្លារ ហើយក៏ឈរលំដាប់លេខពីរផងដែរដែលមានកាក់ ETH ច្រើនជាងគេដែលមានដល់ទៅ 5 ពាន់លានដុល្លារ។

ប្រភព: