Voyager បានធ្វើការវេរកាក់ទៅកាន់ Coinbase

Voyager គឺជាក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូដែលបានក្ស័យធនកាលគម្រោង Luna បានក្ស័យធន។ក្រុមហ៊ុន Voyager ត្រូវតែបំពេញតួនាទីក្នុងការប្រមែលប្រមូលទ្រព្យសម្បត្តិទាំងអស់របស់អ្នកវិនិយោគជូនអ្នកវិនិយោគវិញ។ថ្ងៃនេះគឺសង្កេតឃើញថាគម្រោងនេះបានវេរកាក់ ETH ចំនួន 1,500 ETH ឬ 2.77លានដុល្លារ និង 250 ពាន់លានកាក់ Shiba Inu ឬប្រមាណ 2.7 លានដុល្លារចូលទៅក្នុង Crypto Exchange មួយឈ្មោះថា Coinbase។អ្នកវិនិយោគមានការព្រួយបារម្ភខ្លាច Voyager នឹងជះលក់កាក់ដែលពួកគេទើបតែបានវេរចូល Coinbase គួរអោយដឹងផងដែរថាក្រុមហ៊ុននេះមានកាក់់ប្រមាណ 81.63 លានដុល្លារទៀត។

លោក Michael Saylor គឺជាប្រធានក្រុមហ៊ុន Microstrategy ដែលមានកាក់BTC ដ៏ច្រើនជាងគេមួយក្នុងលោកបានអោយដឹងថា អ្នកវិនិយោគមិនបាច់ភ័យជាមួយនឹងការទិញកាក់ BTC ដោយក្រុមហ៊ុនហិរញ្ញវត្ថុធំៗនោះទេព្រោះហេតុផលទាំងបីខាងក្រោមនេះ។ក្រុមហ៊ុនហិរញ្ញវត្ថុទាំងនោះមានតួនាទីជាអ្នកមើលថែកាក់ដែលអ្នកវិនិយោគបានរក្សាជាមួយក្រុមហ៊ុនខ្លួន។ហើយហេតុផលដូចជា នយោបាយ, បច្ចេកវិទ្យា និង ធម្មជាតិគឺជារឿងដែលអ្នកវិនិយោគជៀសបំផុតក្នុងការប្រើប្រាស់ក្រុមហ៊ុនរក្សាគ្រ៊ីបតូទុកកាក់អោយខ្លួន។ឧទាហរណ៏ នយោបាយអ្នកវិនិយោគដែលរស់នៅក្នុងតំបន់មួយគឺត្រូវតែគោរពតាមច្បាប់របស់ប្រទេសឬតំបន់នោះហើយនៅពេលដែល Crypto មានករណីប្រើប្រាស់កាន់តែច្រើនច្បាប់នឹងចូលមកគ្រប់គ្រង, រីឯបច្ចេកវិទ្យាវិញគឺសព្វថ្ងៃបើអ្នកវិនិយោគចង់វេរកាក់តាមទូរស័ព្ទដោយងាយស្រួលនិងសុវត្ថិភាពពួកគេអាចប្រើប្រាស់សេវាកម្មទុកកាក់របស់ក្រុមហ៊ុនទាំងនោះបាន, រឿងធម្មជាតិរបស់មនុស្សគឺគាត់ណែនាំអោយទុកកាក់ជាមួយបុគ្គលទីបីលោកលើកឧទាហរណ៏មកថាបើលោកយាយម្នាក់អាយុ 85 ហើយគាត់កើតជំងឺវង្វេងស្មារតីហើយគាត់ចង់ទុកកាក់ BTC អោយចៅរបស់គាត់នោះគឺវាមិនអាចទៅរួចនោះទេបើមិនមានបុគ្គលទីបី។

ប្រភព:

Cointelegraph