Ripple ទទួលបានសិទ្ធិជាស្ថាប័នទូទាត់លុយក្នុងប្រទេសសិង្ហបុរី
Ripple (XRP) គឺជាគម្រោង Blockchain ដែលបង្កើតមកដើម្បីធ្វើការទូទាត់ប្រាក់ជាកាក់គ្រ៊ីបតូឆ្លងប្រទេស។ថ្ងៃនេះ XRP បានទទួលបានការអនុញ្ញាត្តិពីស្ថាប័នហរិញ្ញវត្ថុរបស់សិង្ហបុរីក្នុងការផ្តល់ជូននូវសេវាកម្មទូទាត់លុយជាកាក់គ្រ៊ីបតូនៅក្នុងប្រទេស។ការអនុម័តនេះនឹងជួយអោយគម្រោងមួយនេះទទួលបានការប្រើប្រាស់ពីសំណាក់ស្ថាប័នហិរញ្ញវត្ថុរបស់សិង្ហបុរីកាន់តែច្រើនជាងមុន។ XRP នឹងជួយអោយស្ថាប័នហិរញ្ញវត្ថុក្នុងសិង្ហបុរីវេរលុយទៅក្រៅប្រទេសបានកាន់តែលឿននិងអស់សេវាតិចជាមួយបច្ចេកវិទ្យា Blockchain របស់ខ្លួន។នៅក្នុងអាស៊ីប្រទេសសិង្ហបុរីគឺជាប្រទេសដែលនាំមុខគេទៅលើឧស្សាហកម្មBlockchain ព្រោះរដ្ធរបស់ប្រទេសនេះពុំសូវមានចំណាត់ការធ្ងន់ធ្ថរទៅលើក្រុមហ៊ុនដែលធ្វើទៅលើ blockchain ដូចប្រទេសដ៏ទៃនោះទេព្រោះនៅដើមខែនេះមានក្រុមហ៊ុន Crypto .com ក៏ទទួលបានសិទ្ធិក្នុងប្រទេសសិង្ហបុរីផងដែរ។
ធនាគារដ៏ធំលំដាប់លេខ2 របស់ប្រទេសបារាំង Credit Agricole ទទួលបានសិទ្ធិក្នុងការរក្សាកាក់BTC នៅក្នុងប្រទេសហើយចាត់ទុកថាជាដំណឹងល្អសម្រាប់ BTC ។
ប្រភព:
https://www.theblock.co/post/235924/ripple-secures-major-payments-institution-license-in-singapore