Binance Smartchain បានដាក់បច្ចេកវិទ្យាLayer2 របស់ខ្លួននៅក្នុង Testnet
Binance Smartchain ឬ BNB Chain ត្រូវបានបង្កើតដោយ Binance ហើយមានកាក់ BNB ជាកាក់ប្រចាំ Chain នេះតែម្តង។ BNB Chain គឺជា Blockchain Layer1 ដែលធ្វើការ Fork ពី Ethereum ហើយរាល់ DAPP ដែលប្រើបានក្នុង Ethereum ក៏អាចយកមកប្រើជាមួយ BNB Chain បានដូចគ្នា។ក្នុង Ethereum គឺមាន Blockchain Layer2 ជាច្រើនដែលបានបង្កើតឡើងក្នុង Blockchain មួយនេះរួមមាន Arbitrum, Optimism, ZKSync, Polygon, និង Starknetជាដើម។ Blockchain Layer2 ទាំងនោះបង្កើតមកដើម្បីជួយអោយអ្នកប្រើប្រាស់ចំណាយ Gas fee តិចជាងមុន និងមានល្បឿនលឿនជាងមុនផងដែរ។
នៅថ្ងៃនេះ BNB Chain ក៏បានបញ្ចេញ Blockchain Layer2 របស់ខ្លួនដែលបានប្រើប្រាស់បច្ចេកទេសរបស់ Optimism ដែលមានឈ្នោះថា OpBNB ដាក់អោយប្រើនៅក្នុង Testnet។ជាមួយ OpBNB អាចធ្វើអោយ transaction អាចសម្រេចជោគជ័យបានដល់ទៅ 4000 ក្នុងមួយវិនាទីដែលកាលពីប្រើប្រាស់ BNB Chain គឺសម្រេចបានត្រឹមតែ 2000 ប៉ុណ្ណោះ និង Gas fee គឺចំណាយតែ 0.005$ ប៉ុណ្ណោះដែលកាលពី BNB Chain គឺចំណាយអស់ 0.1 $។
សម្រាប់អ្នកចង់ Test អាចមកមក Bridge កាក់ BNB Test token ពី BNB Testnet ទៅ opBNB testnet តាមតំណនេះបានហើយអាចទៅស្នើសុំកាក់ BNB Testnet ក្នុង Discord របស់ BNB Chain ដោយផ្ទាល់។
ថ្មីៗនេះ Binance ក៏មានគម្រោងអោយអ្នកប្រើប្រាស់ដក ឬដាក់កាក់ BTC ដោយប្រើប្រាស់ Bitcoin Lightning network បានផងដែរ ដែលវានឹងជួយអោយអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការដក ឬ ដាក់កាក់BTC ព្រោះវាអស់ Gas fee ថោក និង ល្បឿនលឿន។
ប្រភព:
https://cointelegraph.com/news/binance-bnb-chain-introduce-optimism-layer-2-testnet-opbnb