Robinhood បានឈប់ផ្តល់សេវាទិញលក់កាក់ Matic, ADA, និង SOl
Robinhood គឺជាក្រុមហ៊ុនផ្តល់សេវាវិនិយោគទៅលើភាគហ៊ុន និង គ្រ៊ីបតូផងដែរ។ចំនុចពិសេសដែលប្រជាជនសហរដ្ធអាមេរិកចូលចិត្តប្រើគឺក្រុមហ៊ុននេះមិនយកកម្រៃជើងសារ។ដោយសារតែករណីប្តឹងរបស់ SEC ទៅលើក្រុមហ៊ុន Binance និង Coinbase ទាក់ទងនឹងដាក់កាក់ដែលជាកាក់ខុសច្បាប់ក្រុមហ៊ុន Robinhood ក៏ចាប់ផ្តើមឈប់ផ្តល់សេវាកម្មទៅលើកាក់ដែលSEC ចាត់ទុកថាជាកាក់ខុសច្បាប់ដោយក្រុមហ៊ុននេះនឹងឈប់ផ្តល់សេវាកម្មទៅលើកាក់ SOL, ADA, និង Matic នៅថ្ងៃទី 27 មិថុនានេះ។ក្រុមហ៊ុន Robinhood ក៏មានផ្តល់សេវាកម្មទីលើកាក់ផ្សេងទៀតផងដែរដូចជា BTC ETH LTC ETC BSV BCH DOGE SHIB COMP LINK UNI AVAX XLM USDC XTZ និង AAVE។
និយាយអំពី Binance US វិញក៏ចាប់ផ្តើមឈប់ផ្តល់សេវាកម្មទៅលើគូរកាក់មួយចំនួនផងដែរ រួមទាំងផ្អាកការដក់លុយជាលុយដុល្លារចូលធនាគារផងដែរ។
កាក់ដែល SEC ចោទថាខុសច្បាប់ក្នុងក្តី Coinbase និង Binance មានដូចតាមរូបខាងក្រោម: