Multichain អាចនឹងធ្វើអោយគ្រ៊ីបតូជួបរឿងមិនល្អ

កាលពីពីរថ្ងៃមុន Multichain បានជួបបញ្ហាជាមួយនឹងភាពយឺតយ៉ាវនៃដំណើរការធ្វើបច្ចុប្បន្នភាពរបស់គម្រោងខ្លួនរហូតធ្វើអោយ Binance បិទការដាក់កាក់ដែលពាក់ព័ន្ធទៅជាមួយគម្រោងមួយនេះហើយមានអ្នកវិនិយោគក៏ដូចជាគម្រោងគ្រ៊ីបតូផ្សេងៗនាំគ្នាដកកាក់វិនិយោគក៏ដូចជាកាក់របស់ខ្លួនត្រឡប់មកវិញដែលក្នុងនេាះមានគម្រោង Fantom Foundationបានដកកាក់របស់ខ្លួនចេញពីគម្រោង Multichain។ Multichain ដើរតួសំខាន់ក្នុងការវេរកាក់ពី Blockchain network មួយទៅ Network មួយទៀតដោយម្ចាស់នៃកាក់នីមួយៗត្រូវយកកាក់របស់ខ្លួនទៅដាក់ក្នុង Multichain ដើម្បីអោយអ្នកប្រើប្រាស់អាចប្តូរកាក់បានរហូតមកដល់សព្វថ្ងៃមានគម្រោង Blockchain ជាច្រើនបានដាក់នៅក្នុង Multichain មួយនេះដែលមានចំនួនដល់ទៅ 1.8 ពាន់លានដុល្លារ។ហើយថ្មីនេះមានរឿងអាស្រូវមួយលេចឡើងថា CEO របស់គម្រោងនេះត្រូវបានចាប់ខ្លួននៅប្រទេសចិនរហូតធ្វើអោយគម្រោងនីមួយៗដែលមានកាក់ក្នុងគម្រោងនេះនាំគ្នាដកកាក់របស់ខ្លួនចេញពីគម្រោងនេះ។ខាងក្រោមគឺជាគម្រោងដែលមានកាក់ក្នុង Multichain។

ប្រភព ៖

https://www.coindesk.com/business/2023/05/26/binance-other-crypto-players-shun-multichain-as-bridging-rumors-swirl/