Binance និង Gulf ទទួលបានសិទ្ធិស្របច្បាប់នៅថៃ

Gulf គឺជាក្រុមហ៊ុនផលិតអគ្គិសនីដ៏ធំមួយនៅប្រទេសថៃដែលថ្មីៗនេះបានពង្រីកអាជីវកម្មរបស់ខ្លួនមកផ្នែកហិរញ្ញវត្ដុដោយបានចាប់ដៃគូរជាមួយ Binance ដើម្បីសិក្សាទៅលើការជួញដូរគ្រ៊ីបតូក្នុងប្រទេសថៃ។ការពិភាក្សានេះបានធ្វើឡើងកាលពីខែមករា ឆ្នាំ2023 កន្លងទៅ។ថ្ងៃនេះ Binance និង Gulf ទទួលបានសិទ្ធិស្របច្បាប់នៅក្នុងប្រទេសថៃពីក្រសួងហិរញ្ញវត្ថុប្រទេសថៃក្នុងការផ្តល់សេវាដែលស្របច្បាប់នៅប្រទេសថៃ។សេវាស្របច្បាប់គឺជាអ្វី សេវាស្របច្បាប់មានន័យថាជាសេវាដែល Binance អាចផ្តល់បាននៅប្រទេសថៃ ឧទាហរណ៏ ការទិញលក់កាក់គ្រ៊ីបតូ និង អាចមិនមានការផ្តល់សេវាលេង Future នៅប្រទេសថៃដោយសារតែនៅថៃចាត់ទុកថាខុសច្បាប់ និង អាចមិនមានការផ្តល់សេវា Stake កាក់គ្រ៊ីបតូដើម្បីបានអត្រាការប្រាក់ដូចដែលអ្នកបានឃើញសព្វថ្ងៃ។ហើយសេវាកម្មដែល Binance នឹងផ្តល់ជាក់ស្តែងនៅប្រទេសថៃយ៉ាងណាគឺយើងត្រូវរងចាំថ្ងៃប្រកាសជាផ្លូវការ។

គួរអោយដឹងផងដែរថាប្រជាជនថៃធ្លាប់ចាញ់បោកដ៏ធំមួយជាមួយ Crypto Exchange ឈ្នោះ Zipmex ដែលបានទទួលស្គាល់ដោយច្បាប់នៅប្រទេសថៃដូចគ្នាតែនៅតែអោយក្រុមហ៊ុននេះបោកប្រជាជនថៃបានដោយក្រុមហ៊ុននេះបានខាតជាមួយការដាក់លុយក្នុងគម្រោង Luna ទៅលើការ Stake កាក់ UST កាលដែល Luna មិនទាន់ក្ស័យធនហើយប្រជាជនថៃដើម្បីចង់បានអត្រាការប្រាក់ពី Zipmex ក៏នាំគ្នាដាក់លុយអោយ Zipmex យកទៅវិនិយោគអោយក្នុងគម្រោង Luna, UST mirror protocol ហើយក្រោយមកក្រុមហ៊ុននេះក៏បានបិទនៅប្រទេសថៃដោយសព្វថ្ងៃនៅកំពុងដោះស្រាយជាមួយអ្នកប្រើប្រាស់ក្នុងប្រទេសថៃ។

ប្រភព:

https://www.binance.com/en/blog/ecosystem/gulf-binance-secures-digital-asset-operator-licenses-in-thailand-3415121915568823678