FTX អាចនឹងបើកដំណើរការសារជាថ្មីនៅត្រីមាសទីពីរឆ្នាំំ2024

FTX បានប្រកាសក្ស័យធននៅខែវិច្ឆិកា ឆ្នាំ 2022 ត្រៀមនឹងបើកដំណើរការសារជាថ្មីនៅឆ្នាំ 2024 ដោយយោងតាមមេធាវីរបស់ Sullivan និង Cromwell ក្នុងថ្ងៃសួរចម្លើយនៅតុលាការកាលពីថ្ងៃពុធ។FTX មានគម្រោងនឹងអោយម្ចាស់បំណុលរបស់ខ្លួនប្តូរបំណុលទាំងនោះរបស់ពួកគេទៅជាភាគហ៊ុនរបស់ FTXដើម្បីបើកExchange សារជាថ្មី។

ប្រធានមេធាវីរបស់ FTX បានអោយដឹងថាការបើកExchangeសារជាថ្មីគឺជាជម្រើសតែមួយគត់ដើម្បីអនាគតរបស់ក្រុមហ៊ុន FTX ។គាត់ក៏បានបន្ថែមទៀតថា FTX អាចនឹងផ្តល់ជម្រើសអោយអតិថិជនដែលមានជាប់លុយក្នុង FTX ដកលុយទាំងនោះមកវិញឬទុកក្នុងក្រុមហ៊ុន FTX ដើម្បីបានអត្រាការប្រាក់។

ប្រភព:

https://www.coindesk.com/business/2023/04/12/crypto-exchange-ftx-could-reopen-its-attorney-says-firms-ftt-token-surges/