SushiSwap ត្រូវបានគេហ៊ែកហើយអ្នកប្រើប្រាស់ត្រូវធ្វើបែបនេះ
SushiSwap គឺកន្លែងដូរកាក់ដែលមានឈ្មោះល្បីមួយក្នុង Ethereum ត្រូវបានគេហ៊ែកហើយអ្នកដែលបានប្រើប្រាស់ Dapp នេះកាលពីបួនចុងក្រោយនេះចាំបាច់ត្រូវតែ Revoke Smart contract ជាបន្ទាន់ដោយប្រើវេបនេះក្នុងការ Revoke Contract។
ការហ៊ែកលើកនេះបានធ្វើអោយអ្នកប្រើប្រាស់យ៉ាងតិចណាស់មួយនាក់ដែលបានបាត់លុយអស់ប្រមាណ 3.3 លានដុល្លារហើយមានឈ្មោះហៅក្រៅក្នុង Twitter ថា 0xSifu។យោងតាម PeckShield បានណែនាំអោយអ្នកប្រើប្រាស់Sushiswap កាលពី4 ថ្ងៃចុងក្រោយទៅRevoke Smart Contract នៅគ្រប់ Blockchain Networkទាំងអស់របស់ Sushiswap។
ចោរបានឆ្លៀតពេលដែលអ្នកប្រើប្រាស់អោយ Sushiswap អាចប្រើប្រាស់កាក់ពួកគេបានដូច្នេះពួកវាក៏អាចប្រើប្រាស់វាជាវិធីដែលអាចលួចកាក់ទាំងនោះបានហើយវាហៅFunction នោះថា Yoink។ការវាយប្រហារលើកទីមួយគឺជាការសាកល្បងចន្លោះប្រហោងរបស់ Sushiswap ដោយវាបានសាកល្បងលួចកាក់100ETH ហើយវាបានប្រកាសអោយម្ចាស់កាក់នោះChat សុំវាវិញតែចោរទីពីរគឺវាបានលួចដល់ទៅ 1800 ETH ដោយប្តូរឈ្មោះFunction ទៅជា notyoink។
ប្រភព: