ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 10 ខែ មីនា

ថ្ងៃនេះមានចំនួនលុយយ៉ាងហោចណាស់ 403.9 លានដុល្លារបានរលាយជាមួយនឹងការលេង Future Short ខណ:ដែលកាក់ BTC ធ្លាក់ក្រោម 20,000$ ជាលើកដំបូងក្នុងរយ:ពេលជិត 3 ខែមកនេះ។

ហេតុផលធំដែលធ្វើអោយកាក់គ្រ៊ីបតូធ្លាក់ចុះគឺមកពីសហរដ្ធអាមេរិកចាប់ផ្តើមរឹតបន្តឹងច្បាប់ទាក់ទងនឹងគ្រ៊ីបតូក្រោមរូបភាពការយកពន្ធទៅលើការប្រើប្រាស់ថាមពលអគ្គិសនីដើម្បីធ្វើការជីកកាក់គ្រ៊ីបតូ ការដាក់ទោសទៅលើកាក់គ្រ៊ីបតូមួយចំនួនដោយចោទថាកាក់ទាំងនោះជាទ្រព្យសម្បត្តិវិនិយោគដែលមិនបានចុះបញ្ជីត្រឹមត្រូវឧទាហរណ៏ដូចជា មានការចោទថាកាក់ BUSD ជាកាក់វិនិយោគ ហើយកាលពីថ្ងៃមិញនេះមានការលើកឡើងរបស់មេធាវីសហរដ្ធអាមរិកដោយបាននិយាយថាកាក់ ETHក៏អាចនឹងត្រូវបានរាប់បញ្ចូលជាកាក់វិនិយោគផងដែរ ការយកពន្ធទៅលើអ្នកវិនិយោគគ្រ៊ីបតូ និង ការចុះត្រួតពិនិត្រទៅលើក្រុមហ៊ុនវិនិយោគគ្រ៊ីបតូ ក៏ដូចជាCrypto Exchange ដែលបានផ្តល់សេវា Staking ផងដែរដូចជាការចោទប្រកាន់ថាក្រុមហ៊ុន Tether ដែលជាក្រុមហ៊ុនផលិតកាក់ USDT ក៏ត្រូវបានច្បាប់សហរដ្ធអាមេរិកបានក្លែងបន្លំនិងប្រើឈ្មោះរបស់ក្រុមហ៊ុនផ្សេងដើម្បីចូលមកប្រើសេវាកម្មផ្សេងៗរបស់ប្រព័ន្ធហិរញ្ញវត្ថុសហរដ្ធអាមេរិក និង គ្រីបតូ Exchange ឈ្មោះ Kraken ត្រូវបានបញ្ជាអោយបិទសេវាកម្មផ្តល់ការ Staking នៅសហរដ្ធអាមេរិក។និង រឿងទីពីរដែលធ្វើអោយគ្រ៊ីបតូធ្លាក់ចុះគឺពាក់ព័ន្ធនឹងសេដ្ធកិច្ចសហរដ្ធអាមេរិកក៏ដូចជាពិភពលោកទាំងមូលមានការធ្លាក់ចុះហើយកំណើនអតិផរណាមានការកើនឡើងជាលំដាប់ដូច្នេះវាដល់ពេលដែលសហរដ្ធអាមេរិកប្រើកំដាប់ដៃដែកវាយកម្ទេចធតិផរណានោះដោយប្រើមធ្យោបាយតម្លើងអត្រាការប្រាក់ដោយមានការសន្និដ្ធានថាការតម្លើងអត្រាការប្រាក់លើកក្រោយគឺអាចឡើងដល់ 0.5% ដែលជាតួលេខអ្នកវិនិយោគក៏ដូចជាអ្នកជំពាក់បំណុលមិនចង់ឃើញនិងរឿងមួយទៀតគឺការបញ្ឈប់ការងាររបស់ក្រុមហ៊ុនធំៗក្នុងសហរដ្ធអាមេរិក។

ក្រសួងយុត្តិធម៏អាមេរិកបញ្ជាអោយបញ្ចប់សេចក្តីអនុម័តអោយ Binance ទិញក្រុមហ៊ុន Voyager ក្នុងតម្លៃ 1 ពាន់លានដុល្លារ។

អ្នកចូលរួមបង្កើតក្រុមហ៊ុនដែលបានក្ស័យធនជាមួយLUNA ឈ្មោះThree Arrows Capital បានត្រឡប់មកសារជាថ្មីជាមួយនឹង Crypto Exchange ថ្មីរបស់ខ្លួនមានឈ្មោះថា OPNX ដែលនឹងបើកអោយប្រើក្នុងពេលឆាប់ៗនេះ។

កាក់ HT – Huobi Token បានធ្លាក់ដល់ទៅ -93% ពី4.81$ មកនៅ 0.31$ ហើយត្រឹមតែ 1 ម៉ោងវាក៏បានត្រឡប់មក 3.92$ វិញ។កាក់ HT ជាកាក់របស់ Crypto Exchange Huobi ពេលឃើញវាធ្លាក់ដំបូងៗស្មានតែដូច FTX បាត់ហើយតើតែវាអាចឡើងមកវិញបានចឹងមានតែចាំមើលបន្តទៀត។លោក Justin Sun ដែលជាអ្នកចូលរួមបង្កើត Huobi ក៏ដូចជា Tronផងដែរបានចេញមកបកស្រាយថាការដែលកាក់នឹងធ្លាក់ថ្លៃខ្លាំងបែបនេះគឺដោយសារតែអ្នកវិនិយោគមួយចំនួនធំត្រូវបានបញ្ជាអោយលក់ដោយសារតែពួកគេលេង Future ហើយកាក់ដែលពួកគេលេងគឺធ្លាក់ថ្លៃខ្លាំងដូចនេះលុយដែលពួកគេមានគឺត្រូវរលាយ Liquidate។

ក្រុមហ៊ុន Kucoin ត្រូវបានមេធាវីកំពូលទីក្រុង New York ប្តឹងដោយចោទថាក្រុមហ៊ុនមួយនេះបានអនុញ្ញាត្តិអោយមានការទិញលក់កាក់ដែលជាទ្រព្យសម្បត្តិវិនិយោគមិនបានចុះបញ្ជីតាមច្បាប់ហើយក៏បានចោទថាកាក់ ETH គឺជាទ្រព្យសម្បត្តិវិនិយោគផងដែរ។

ប្រភព:

https://www.coinglass.com/LiquidationData

https://www.bloomberg.com/news/articles/2023-03-10/crypto-mogul-sun-seeks-to-reassure-after-huobi-token-flash-crash