ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 14 ខែកុម្ភ:

ការពិតក្រុមហ៊ុនCircle ដែលជាម្ខាស់គម្រោងកាក់Stable Coinឈ្មោះUSDC សោះជាអ្នកផ្លំត្រចៀកនិយតការនៃទីក្រុងNew York ដោយចោទថាក្រុមហ៊ុន Binance មិនមានកាក់របស់អតិថិជនគ្រប់ចំនួនតម្កល់ក្នុងក្រុមហ៊ុនរបស់ខ្លួនកាលពីឆ្នាំ2022ដែលBinance បានធ្វើProof Of Reserve។ កាលពីម្សិលមិញក្រុមហ៊ុន Paxosបានបិទការបង្កើតកាក់BUSD ថ្មីតាមរយការស្នើពីNYDFSតែនៅបើកសម្រាប់អ្នកដែលមានបំណងចង់ដូរកាក់BUSD ទៅជាលុយដុល្លារវិញតាមសមមាត្រ 1BUSD:1USD។ដោយគ្រាន់តែម្សិលមិញមានការប្រកាសបែបនេះភ្លាមធ្វើអោយមានអ្នកយកកាក់BUSD ទៅដូរយកលុយដុល្លារវិញដល់ទៅចំនួន 400 លានដុល្លារនិងមានការដកកាក់ពីBinace ដល់ទៅ 831លានដុល្លារដែលជាចំនួនដ៏ច្រើនក្រោយពេលដែលFTXប្រកាសក្ស័យធន។គួរអោយដឹងផងដែរថា​Binance ក៏ធ្លាប់បានធ្វើស៊ីកាក់USDC ផងដែរដោយបិទឈប់ប្រើប្រាស់កាក់USDCក្នុងPlatformរបស់ខ្លួន។

NFT Marketplace​ឈ្មោះBlur កំពុងតែត្រូវបានគេពិចារណវិនិយោគដោយអោយតម្លៃPlatformនេះដល់ទៅពាន់លានដុល្លារ។

សហព័ន្ធ​អារ៉ាប់រួមត្រៀមដាក់អោយប្រើនូវរូបិយប័ណ្ណឌីជីថល (CBDC) របស់ខ្លួនដើម្បីនាំប្រទេសខ្លួនឆ្ពោះទៅពិភពឌីជីថល។

ក្រុមហ៊ុន VISA បានចាប់ដៃគូរជាមួយ Wirex ដើម្បីបង្កើតគ្រ៊ីបតូDebit Card និងដាក់អោយប្រើក្នុងប្រទេសចំនួនជាង40ប្រទេស។

ចំនួនអ្នកលេង Gamefi បានថយចុះដល់ទៅ30% នៅក្នុងរយ:ពេល 3 ខែកន្លងមកនេះ។

ធនាគារសិង្ហបុរី​ DBS Bank ត្រៀមផ្តល់សេវាទិញលក់លុយឌីជីថលក្នុងទីក្រុងហ៊ុងកុង។

ប្រភព:

https://cointelegraph.com/news/circle-blew-the-whistle-on-binance-reserves-to-nydfs-report