ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 24 ខែ មករា ឆ្នាំ 2023
Binance បានទទួលស្គាល់ថាពិតជាមានកំហុសទាក់ទងនឹងការតម្កល់(Reserves) ពាក់កណ្តាលនៃកាក់ដែលធានាដោយ Binance(Binance-peg tokens) ចំនួន94 ប្រភេទដែលមានតម្លៃជាង 539 លានដុល្លារទៅក្នុង Wallet ដែលមានកាក់របស់អតិថិជនដែលក្នុង Wallet នោះសព្វថ្ងៃមានកាក់គិតជាលុយចំនួន 16.5 ពាន់លានដុល្លារ។ក្រុមស្រាវជ្រាវBlockchainឈ្មោះ Chainargos បានរកឃើញបញ្ហាកាក់ដែលBinance ធានាឬហៅថា B-Tokens(Binance-peg tokens) ដែលជាប្រភេទ DAI,TUSD,USDP, និង AAVE តែបើមើលអោយល្អិតជាងនឹងគឺមានកាក់ផ្សេងទៀតដែលមានចំនួន 41 ប្រភេទក្នុងចំណោម 94 បានវេរទៅរក្សាក្នុង Wallet ដែលមានឈ្មោះ Binance 8 របស់ Binance។ តើអ្វីជាកាក់ Binance-peg tokens? Binance-peg Tokens គឺជាកាក់ដែល Binance និម្មិតឬបង្កើតមកជាតួលេខនៅក្នុង Binance Smart Chain ឬ អាចជាBlockchain ផ្សេងដែលក្រុមហ៊ុន Binance ប្រើក្រោមលក្ខខណ្ឌមួយគឺBinance ត្រូវតែមានកាក់នោះពិតប្រាកដមែនទើបអាចនិម្មិតឬបង្កើតកាក់ទាំងនោះមកបានដើម្បីធានាថាពេលអតិថិជនបញ្ជាដកកាក់នោះគឺBinance មានកាក់នោះវេរអោយអតិថិជនពិតប្រាកដមែន។ហើយកាក់Binance-peg tokens គួរតែរក្សាដោយឡែតពីកាក់របស់អតិថិជនដើម្បីរក្សាតម្លាភាពដល់អ្នកវិនិយោគ។ហើយការដែលរក្សាកាក់ Binance-peg Tokens លាយឡំជាមួយកាក់អតិថិជនបែបនេះគឺវាពិបាកក្នុងការតាមដានថាពេលនេះBinance មានកាក់ប៉ុន្មានដើម្បីត្រៀមព្រមសម្រាប់ការបញ្ជាដកកាក់ពីអតិថិជន។មកដល់ពេលនេះBinance កំពុងតែកែកំហុសនេះដោយនឹងវេរកាក់ទាំងនេះទៅដាក់ក្នុង Wallet ដោយឡែក។
ក្រុមការងាររបស់គម្រោងកាក់ Ethereum បានកំពុងតែធ្វើបច្ចុប្បន្នភាពEthereum ដោយមានការUpgrade Shanghai mainnet Shadow fork ដើម្បីត្រៀមព្រមនូវការ Upgrade ដ៏ធំមួយរបស់ខ្លួនដែលមានឈ្មោះ Shanghai Hard fork នៅក្នុងខែមីនានេះ។
wallet របស់ក្រុមចោរដែលបានលួចលុយពី Defi ឈ្មោះ Wormhole បានកំពុងមានចលនាដោយមានទិន្នន័យប្តូរកាក់ ETH ចំនួន 157 លានដុល្លារជាកាក់ stETH និងបានយកកាក់ទាំងនោះទៅប្រើប្រាស់នៅក្នុង Platform DEFI ជាច្រើនផ្សេងទៀត។
ក្រុម FBI សហរដ្ធអាមេរិកបានសន្និដ្ធានថាក្រុមចោរកូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយការ HACK គម្រោង Horizon Bridge ក្នុងចំនួនលុយ 100 លានដុល្លារ។
ក្រុមហ៊ុនកម្ចីគ្រ៊ីបតូដែលបានក្ស័យធនឈ្មោះ Blockfi ត្រៀមលក់ឧបករណ៏ជីកកាក់គ្រ៊ីបតូដើម្បីយកលុយសងម្ចាស់បំណុល។ឧបករណ៏េជីកកាក់ទាំងអស់មានចំនួន 68,000 ត្រូវបានយកទៅធានាខ្ចីលុយចំនួន 160 លានដុល្លារ។ថ្ងៃស្អែកជាថ្ងៃបញ្ចប់ការដេញថ្លៃ។
តាមការទិន្នន័យពី Glassnode បានអោយឃើញថាចំនួនកាក់ដែលអ្នកជីកកាក់បានវេរចូលក្នុង crypto exchange ផ្សេងៗ ដើម្បីធ្វើការលក់មានការធ្លាក់ចុះខណ:ដែលតម្លៃ BTC អាចរក្សាបាននៅប្រហាក់ប្រហែល 23k $។
ប្រភព:
https://decrypt.co/119851/ethereum-shanghai-mainnet-shadow-fork-goes-live
https://www.bloomberg.com/news/articles/2023-01-24/binance-bnb-acknowledges-storing-users-crypto-with-reserves-in-error