Sam Bankman-Fried បានប្រើចន្លោះប្រហោងនៃក្រុមហ៊ុនខ្លួនដើម្បីយកលុយអតិថិជនខ្លួន

នៅក្នុងការកាត់ទោសលោក Sam Bankman-Fried ដែលជាអតីតជាម្ចាស់របស់ក្រុមហ៊ុន FTX មេធាវីរបស់FTX ឈ្មោះ Andrew Dietderich បានរាយការណ៏ថាលោក Sam Bankman-Fried បានបញ្ជាអោយបង្កើតCredit ចំនួន65 ពាន់លានដុល្លារ និង​ បានយកលុយអ្នកវិនិយោគទៅប្រើប្រាស់ដោយមិនបានទទួលការអនុញ្ញត្តិដោយប្រើប្រាស់ចន្លោះប្រហោងរបស់ក្រុមហ៊ុន FTX ដែលបានបង្កើតដោយអ្នកចូលរួមបង្កើត FTX ឈ្មោះ Gary Wang។ការបែកធ្លាយនេះបានកើតឡើងក្រោយពេលដែលលោក Bankman-Fried បានសរសេរ Blog បានប្រាប់ថាលោកគឺជាជនស្អាកស្អំបានមយយថ្ងៃ។

ក្រោយពេលដែល FTX បានប្រកាសក្ស័យធនមកវាបានធ្វើអោយវិស័យគ្រ៊ីបតូធ្លាក់ចុះយ៉ាងខ្លាំង ហើយអតីតម្ចាស់ FTX ក៏ត្រូវបានចូលតុលាការពីរឿងក្តីទាក់ទងនឹងការប៉ះពាល់លុយអ្នកវិនិយោគដោយមិនបានទទួលការអនុញ្ញាត្តិផងដែរ។មេធាវីរបស់ FTX បានចេញមកទំលាយអាថកំបាំងមួយរបស់ SBF ថាលោកបានបង្កើត Credit ចំនួន 65 ពាន់លានដុល្លារយកទៅអោយ Alameda Research ប្រើប្រាស់ដោយរួមគំនិតជាមួយ លោក Gary Wang ដែលបានបង្កើតចន្លោះប្រហោងនៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រុមហ៊ុន FTX។ ក្នុងចន្លោះប្រហោងនោះ Gary Wang បានបន្ថែមកូដតួលេខទៅក្នុងចំណោមកូដជាច្រើនលានបន្ទាត់ដើម្បីអោយក្រុមហ៊ុន Alameda Research អាចខ្ចីលុយអ្នកវិនិយោគដែលមានក្នុង FTX បានដោយមិនមានការអនុញ្ញាត្តិពីអតិថិជន FTX។

ប្រភព: https://watcher.guru/news/sam-bankman-fried-ordered-a-65-billion-secret-line-of-credit-according-to-lawyer