Wyre ចាប់ផ្តើមដាក់លក្ខខណ្ឌថ្មីនៃការដកកាក់របស់អ្នកវិនិយោគ
អ្នកដែលបានវិនិយោគជាមួយក្រុមហ៊ុនផ្តល់សេវាចាយជាគ្រ៊ីបតូមានដើមកំណើតក្នុងរដ្ធ San Francisco, Wyre មានសិទ្ធិដកកាក់របស់ពួកគេត្រឹមតែ 90% ប៉ុណ្ណោះនៃកាក់ទាំងអស់របស់ពួកគេដោយ Wyre បានប្រកាសថានេះជាគោលការណ៏ថ្មីរបស់គេនៅក្នុងពេលដែលគ្រ៊ីបតូកំពុងធ្លាក់ថ្លៃ (Bear Market)។
Wyre បានប្រកាសក្នុង Twitter របស់ខ្លួនថា ពួកយើងនឹងធ្វើការកែប្រែគោលការណ៏របស់ខ្លួនទាក់ទងជាមួយការដកកាក់។អ្នកវិនិយោគនៅតែអាចដកកាក់ឬលុយរបស់ពួកគេបានតែមកដល់ពេលនេះពួកយើងនឹងធ្វើការដាក់កំណត់នៃការដកកាក់ដោយអ្នកវិនិយោគអាចដកកាក់បានតែ 90% ប៉ុណ្ណោះនៃកាក់ឬលុយវិនិយោគរបស់ពួកគេ។
នៅក្នុងវេបសាយរបស់ Wyre អ្នកវិនិយោគអាចដកកាក់បានតែ 5 BTC និង 50 ETH, 20,000 USDC, DAI, Weth ប៉ុណ្ណោះ។រីឯលុយសុទ្ធវិញអ្នកវិនិយោគអាចដកបានតែ 150,000 $ និង 140,000 € ប៉ុណ្ណោះ។
កាលពីសប្តាហ៏មុនមានការរាយការណ៏មកថា Wyre នឹងបិទហាងខ្លួននៅខែនេះតែ Wyre បានចេញមកបដិសេធថាពួកគេនឹងបើកវិញទេសម្រាប់ហាងទាំងនោះ។
Wyre ក៏បានប្តូរប្រព័ន្ធគ្រប់គ្រងផងដែរដោយ CEO Ioannis Giannaros បានប្តូរទៅជា Executive Chairman រីឯ លោក Stephen Cheng បានប្តូរពីប្រធានផ្នែកគ្រប់គ្រងហានិភ័យទៅជា CEO ។រីឯ Metamask ដែលជាកាបូបគ្រ៊ីបតូបានបញ្ឃប់ការសហការជាមួយ Wyre ហើយ។
Wyre បានបង្កើតឡើងនៅឆ្នាំ 2013ដោយក្រុមហ៊ុននេះជិតបានត្រូវបានទិញដោយក្រុមហ៊ុន E-Commerce Bolt ក្នុងចំនួនលុយ 1.5 ពាន់លានដុល្លារកាលពីឆ្នាំមុន។
ប្រភព: https://decrypt.co/118703/wyre-announces-withdrawal-limits-crypto-firm-navigates-crypto-winter