អ្នកគ្រប់គ្រងថ្មីរបស់ FTX បានអោយដឹងថាក្រុមហ៊ុន FTX មាននៅសល់លុយ 1 ពាន់លានដុល្លារនិង 720 លានដុល្លារជាសាច់ប្រាក់
យោងតាមរបាយការណ៏របស់ Coindesk បានចេញក្រោយពេលដែលលោក Sam Bankmank-Fried និង អ្នកដឹកនាំថ្នាក់ធំផ្សេងទៀតរបស់ FTX ត្រូវបានតុលាការអាមេរិកចាប់យកទៅកាត់ទោស បានអោយដឹងថា អ្នកគ្រប់គ្រងថ្មីរបស់ FTX បានប្រកាសថាFTX មានសល់លុយ 1 ពាន់លានដុល្លារដែលជាទ្រព្យសម្បត្តិផ្សេងៗនៅក្នុងស្ថាប័នហិរញ្ញវត្ថុរបស់សហរដ្ធអាមេរិក និង 720 លានដុល្លារជាសាច់ប្រាក់ដែលតុលាការអាមេរិកសម្រេចអោយFTX អាចគ្រប់គ្រងបាន និងមាន 500 លានដុល្លារទៀតដែលនៅជាមួយស្ថាប័នផ្សេងៗរបស់សហរដ្ធអាមេរិក។
អ្នកគ្រប់គ្រងថ្មីរបស់ FTX បានធ្វើការយ៉ាងម៉ត់ចត់ដើម្បីទៅត្រួតពិនិត្រថា FTX ធ្លាប់មានលុយក្នុងធនាគារណាខ្លះដើម្បីកែបញ្ហាដែលក្រុមហ៊ុនខ្លួនកំពុងជួបប្រទះ។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ FTX, Mary Cilia បានសារភាពថា FTX បានបែងចែកលុយ 130 លានដុល្លារដើម្បីសងលុយអ្នកវិនិយោគក្នុងប្រទេសជប៉ុន និង 6 លានដុល្លារសម្រាប់ការចំណាយផ្សេងៗ។
FTX ធ្លាប់បានបរិច្ចាកលុយ40 លានដុល្លារដល់បក្ស Democratic ដូច្នេះក្រុមហ៊ុន FTX បានស្នើលុយនោះត្រឡប់មកវិញបើមិនអោយវិញទេពួកគេនឹងធ្វើការប្តឹង។
គួរអោយដឹងផងដែរថា FTX និង ក្រុមហ៊ុន Alameda Research បានដាក់ពាក្រក្ស័យធនកាលពីថ្ងៃទី 11 ខែ 11 កន្លងទៅដែលធ្វើអោយអ្នកវិនិយោគបាត់បង់លុយរបស់ពួកគេយ៉ាងច្រើន។
ប្រភព: https://forkast.news/headlines/ftx-says-it-has-over-us1b-in-cash-assets/