Vitalik Buterin បាននិយាយពីឱកាសល្អបីអំពីគ្រ៊ីបតូនៅឆ្នាំ 2023

Vitalik Buterin ជាអ្នកចូលរួមបង្កើតគម្រោងកាក់ ETH (Ethereum) បាននិយាយដល់ឱកាស3 ដែលមិនទាន់បានកើតមានជាមួយវិស័យគ្រ៊ីបតូហើយ ឱកាស3នោះមានដូចជា ការប្រើប្រាស់គ្រ៊ីបតូដោយមនុស្សភាគច្រើន កាក់ Stable Coin ដែលអាចយកឈ្នះអតិផរណាបាន និង ការ Login ចូលវេបសាយដោយប្រើប្រាស់ Blockchain Ethereum។

ក្នុងកិច្ចសម្ភាសន៏ជាមួយ Buterin លោក David Hoffman ដែលជាម្ចាស់រួមរបស់ក្រុមហ៊ុន Bankless បានសម្តែងការព្រួយបារម្ភថា យុគសម័យ Blockchain និង Decentralized Application បានចប់បាត់ទៅហើយឱកាសថ្មីគឺមានតិចណាស់សម្រាប់គម្រោង ដែលប្រើ Blockchain។ តបទៅនឹងការព្រួយបារម្ភនោះលោក Buterin បានអោយដឹងថា បើសិនជាអ្នកអភិវឌ្ឃន៏អាចបង្កើត Crypto Wallet ដែលអាចអោយមនុស្សរាប់ពាន់លាននាក់ប្រើបាននោះគឺគ្មានរឿងណាដែលថា Blockchain លែងមានឱកាសថ្មីៗទៀតឡើយផ្ទុយទៅវិញវាគឺជាឱកាសដ៏ធំដែលអ្នកផ្សេងមើលរំលង។

លោក Buterin ក៏បានបន្ថែមថាប្រសិនបើអាចបង្កើតStable Coin (កាក់ដែលមានតម្លៃថេរ) ដែលអាចប្រឆាំងនឹងអត្រាអតិផរណាបាន ហើយ មនុស្សជុំវិញពិភពលោកអាចប្រើបាននោះក៏ជាឱកាសដ៏ធំមួយទៀតផងដែរ។ចុងក្រោយលោកក៏បានបង្ហាញឱកាសមួយទៀតគឺការប្រើBlockchain Ethereum ដើម្បី Login ជុំនួសអោយការ Login ដោយប្រើប្រាស់ Facebook, Google, Twitter ដែលជាPlatform Centralized ក៏ជាឱកាសថ្មីមួយទៀតផងដែរសម្រាប់គម្រោង Ethereum ដែលមានអ្នកប្រើប្រាស់កាន់តែច្រើន។

ប្រភព: https://cointelegraph.com/news/vitalik-buterin-reveals-3-huge-opportunities-for-crypto-in-2023