Defi មួយក្នុង Binance Smart chain ត្រូវបានគេហ៊ែកអស់លុយជាច្រើនលានដុល្លារ

ភ្លាមបន្ទាប់ពីគម្រោងខ្លួនត្រូវបានគេហ៊ែក Ankr បានបិទការទិញលក់កាក់របស់ខ្លួនដែលមានឈ្មោះ aBNBc ភ្លាមៗដើម្បីកុំអោយចោរដកលុយទាំងនោះបានទាំងអស់។ កាលពីព្រឹកថ្ងៃទី 2 គម្រោងមួយនេះត្រូវបានចោរលួចលុយអស់ជាច្រើនលានដុល្លារដោយអ្នកដែលបានរាយការណ៏មុនគេគឺ PeckShield តាមរយទិន្នន័យក្នុង Blockchain PeckShield បានដឹងភ្លាមៗថាគម្រោងត្រូវបានគេវាយប្រហារដោយចោរអាចបង្កើតកាក់ aBNBc បានដល់ចំនួន 20 ពាន់ៗលានកាក់។ចោរបានប្រើគ្រប់មធ្យោបាយដើម្បីដកកាក់ទាំងអស់ដែលខ្លួនបានបង្កើតជាកាក់ផ្សេងៗដោយជាលទ្ធផលចោរបានដកកាក់បានគិតជាទឹកលុយចំនួន 5លានដុល្លារតាមរយ:platform ដូចជា Uniswap, Tornado Cash, និង Platform Bridge កាក់ផ្សេងៗទៀត។ Ankr បានរាយការណ៏ថាកាក់ផ្សេងៗដែលបានដាក់ Stake ក្នុងវេបសាយរបស់ខ្លួនគឺមិនបានបាត់បង់ទេមានតែកាក់ aBNBc ទេដែលត្រូវបានគេហ៊ែក។ កាក់ aBNBc បានធ្លាក់ថ្លៃជាង 99% ភ្លាមៗបន្ទាប់ពីត្រូវបានគេហ៊ែកតម្លៃ 303.89$ ធ្លាក់មកដល់ 1.53$។

ប្រភព: https://cointelegraph.com/news/ankr-confirms-exploit-asks-for-immediate-trading-halt