CEO របស់ FTX ចេញមកបកស្រាយសុំទោសដល់អ្នកវិនិយោគ

ដូចដែលបានដឹងរយ:ពេល2-3 ថ្ងៃកន្លងមកនេះFTX កំពុងតែជួបគ្រោះដ៏ធំមួយទាក់ទងនឹងកាក់ ក៏ដូចជា ការវិនិយោគរបស់ខ្លួនដែលអាចឈាងដល់ការក្ស័យធន។ ដោយក្រុមហ៊ុននេះបានយកកាក់ FTT ដែលជាកាក់របស់ខ្លួនជាថ្នូរដើម្បីទៅវិនិយោគជាមួយក្រុមហ៊ុនផ្សេងៗជាច្រើន ហើយមានការយកកាក់របស់អ្នកវិនិយោគទៅប្រើប្រាស់ទៀតផង។ ថ្ងៃនេះនាយកប្រតិបត្តិរបស់ FTX លោក Sam Bankman-Fried បានចេញមកបកស្រាយក្នុង Twitter របស់លោកដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម:

  1. គាត់សុំទោសចំពោះរឿងទាំងអស់ដែលបានកើតឡើងដែលទាំងអស់នេះជាកំហុសរបស់គាត់តែម្នាក់គត់។
  2. កាក់របស់អ្នកវិនិយោគទាំងអស់នៅសហរដ្ធអាមេរិច (FTX US) គឺមិនបានបាត់ទៅណាទេព្រោះក្រុមហ៊ុនមានតម្កល់អោយបានយ៉ាងគ្រប់ចំនួន។
  3. គាត់បានថ្វីប្រហែសទៅលើការត្រួតពិនិត្របញ្ជីអ្នកវិនិយោគដែលជាបញ្ជីពាក់ព័ន្ធនឹងធនាគារដែលមានចំនួនទឹកលុយវិនិយោគច្រើនលើសពីការរំពឹងទុករបស់គាត់។
  4. គាត់យល់ថាបើអ្នកវិនិយោគលេង Leverage: 0x នោះ FTX មានលុយគ្រប់គ្រានសម្រាប់អោយអ្នកវិនិយោគដក24 ដងនៃចំនួនលុយជាមធ្យមដែលអ្នកវិនិយោគដក តែការអនុវត្តគឺមិនចឹងទេអ្នកវិនិយោគមានការ Leverage 1.7 X ដែលធ្វើអោយក្រុមហ៊ុនអត់មានលុយគ្រប់គ្រងសម្រាប់អោយអ្នកវិនិយោគដកកាលពីថ្ងៃអាទិត្រ។ ដោយអ្នកវិនិយោគនាំគ្នាសម្រុកដកលុយព្រមគ្នាដែលមានចំនួនទឹកលុយដល់ទៅ 5 ពាន់លានដុល្លារ។
  5. គាត់នឹងព្យាយាមអោយអស់ពីសមត្ថភាពដើម្បីអោយអ្នកវិនិយោគបានកាក់របស់ខ្លួនមកវិញអោយគ្រប់ចំនួន។ដោយក្រុមហ៊ុនកំពុងតែពិភាក្សារកដំណោះស្រាយ។
  6. FTX នឹងព្យាយាមសងអ្នកប្រើប្រាស់មុន​ បន្ទាប់មកគឺ ក្រុមហ៊ុនដែលបានវិនិយោគជាមួយ FTX នឹងចុងក្រោយគឺបុគ្គលិករបស់ FTX។
  7. ក្រុមហ៊ុន Alamenda Research បានបិទPosition អស់ហើយនៅក្នុង FTX ហើយឆាប់ៗនេះក្រុមហ៊ុន Alamenda Research នឹងបញ្ឈប់ការ Trade ក្នុង FTX។

ប្រភព: