Binance ក្លាយជាស្ថាប័នដែលមានកាក់របស់គម្រោង Uniswap ច្រើនជាងគេទីពីរ
Uniswap (កាក់ UNI) គឺជា DEX(Decentralized Exchange) ដែលមានការប្រើប្រាស់ពីអ្នកវិនិយោគដ៏ច្រើនជាងគេក្នុងលោកហើយទើបទទួលបានការវិនិយោគ100 លានដុល្លារដើម្បីដាក់អោយប្រើសេវាកម្ម NFT។ ថ្មីៗនេះBinance បានក្លាយស្ថាប័នទីពីរដែលមានសិទ្ធិក្នុងការ Vote រាល់មានការស្នើរអោយមានការកែប្រែអ្វីមួយក្នុង Uniswap ដែលនៅក្រោមតែស្ថាប័ន Andreessen Horowitz ឬ a16z តែប៉ុណ្ណោះ។ កាលពីថ្ងៃទី 18 ខែ តុលាកន្លងមកនេះBinance មានកាក់ UNI ដល់ទៅ 13.2 លានកាក់ ដែលស្មើនឹង5.9% នៃសិទ្ធិបោះឆ្នោតក្នុង Uniswap។កាក់UNI ដែល Binance មានគឺស្មើនឹង 1.3% នៃកាក់Uni សរុបដែលបានចែកចាយ។ចំនួនកាក់ទាំងអស់ដែល Binance មានគឺលើសពី 0.25% ដែលសឹងតែនឹងអាចមានសិទ្ធិអាចគ្រប់គ្រងអនាគតរបស់ Uniswap តែនៅដោយសារតែការបោះឆ្នោតចាំបាច់ត្រូវមានសិទ្ធិ 4% ទើបអាចសម្រេចបានដូច្នេះBinance នៅមិនទាន់អាចកំណត់ជោគវាសនារបស់ Uniswap បានទាំងស្រុងនោះទេ។
តែ CZ ដែលជា Founder របស់ Binance បានចេញមកបកស្រាយថាកាក់ដែល Binance មានទាំងអស់នោះជារបស់អ្នលវិនិយោគទេBinanceមិនមានសិទ្ធិយកវាមកបោះឆ្នោតទេ។