mt. Gox បានពន្យាពេលសងកាក់ BTC ជូនអតិថិជនវិញ

រឿងដែលអ្នកវិនិយោគភ័យខ្លាចគឺ ការសងកាក់ BTC ជូនដល់អតិថិជនវិញរបស់ mt. Gox ប៉ុន្តែ mt. Gox បានពន្យាពេលទៅហើយ។

mt. Gox គឺវេបសាយទិញ លក់កាក់គ្រីបតូធំជាងគេមួយក្នុងលោកប៉ុន្តែត្រូវបានក្ស័យធនដោយសារplatformត្រូវបានគេហ៊ែកកាលពីឆ្នាំ 2014 យកកាក់អស់មិនតិចជាង 850,000 BTC បើគិតមកដល់សព្វថ្ងៃតម្លៃប្រហែល 17 ពាន់លានដុល្លារ។អ្នកវិនិយោគដែលជាជនរងគ្រោះបានរងចាំការសងកាក់របស់ខ្លួនវិញអស់រាប់ឆ្នាំ។ យ៉ាងណាមិញ mt. gox ក៏បានយកកាក់មកវិញបានខ្លះដែរប្រហែល 130,000 BTC គិតជាលុយប្រហែល 2.6 ពាន់លានដុល្លារ។ ចំនួនកាក់ BTC ចំនួន 130,000 BTC ដែល mt. gox បានយកមកវិញបាននោះ mt. gox មានបំណងនឹងជូនអ្នកវិនិយោគវិញនៅចុងខែ សីហាកន្លងមកនេះ។ ការសងវិញនេះហើយបានធ្វើអោយអ្នកវិនិយោគព្រួយបារម្ភខ្លាចអ្នកដែលបានទទួលសំណងនាំគ្នាជះលក់ភ្លាមៗដែលធ្វើអោយតម្លៃកាក់ធ្លាក់ចុះ។

mt. Gox បានធ្វើការពន្យាពេលរហូតដល់ថ្ងៃ 15 ខែ កញ្ញា ដើម្បីអោយអ្នកវិនិយោគទាំងនោះបំពេញបែបបទស្នើសុំកាក់របស់ខ្លួនមកវិញហើយនិងបំពេញបែបបទKYC ផ្សេងៗទៀតដែលដំណើរការនេះអាចប្រើពេលរាប់ខែ ទម្រាំពួកគេអាចយកកាក់របស់ពួកគេមកវិញ។វាបានធ្វើអោយអ្នកវិនិយោគគ្រាន់ធូរចិត្តរឿងដែលខ្លាចអ្នកដែលបានសំណងជះកាក់លក់។

ប្រភព: https://blazetrends.com/mt-gox-bitcoin-dump-postponed-again-could-take-months