ការចែកកាក់ថ្មីសម្រាប់អ្នកវិនិយោគលើកាក់ LUNA និង UST
ការបោះឆ្នោតត្រូវបានបញ្ចប់ តំណពន្យល់ពីការបោះឆ្នោត ហើយលទ្ធផលគឺTerra នឹងបង្កើតBlock ថ្មីដែលត្រូវបានដាក់ឈ្មោះថា Terra 2.0។ ដើម្បីកុំអោយស៊ីពេលច្រើនខ្ញុំនឹងសង្ខេបទាក់ទងនឹងការចែកកាក់ថ្មីដល់អ្នកដែលមានសល់កាក់ LUNA និង UST ដូចខាងក្រោម។
1. វាបែងចែកអ្នកកាន់កាក់ជា ពីរប្រភេទ។ ប្រភេទទីមួយ ហៅថាអ្នកកាន់កាក់មុនTerraដួលរលំ(មុនថ្ងៃទី 7 ឧសភា វេលាម៉ោង 10 យប់), ប្រភេទទីពីរហៅថា អ្នកកាន់កាក់ក្រោយTerra ដួលរលំ(មុនថ្ងៃទី 27 ឧសភា)។ នេះជារឿងសំខាន់ដែលអ្នកត្រូវដឹងព្រោះពេលវាចែកកាក់ថ្មីវានឹងពិនិត្រមើលថាតើអ្នកនៅក្នុងប្រភេទមួយណា។ មិនបាច់ឆ្ងល់ទេអ្នកដែលគ្នាកាន់មុនដួលរលំប្រាកដជាបានច្រើនជាងអ្នកទើបទិញហើយព្រោះពួកគេជាអ្នករងគ្រោះ។ សួរថាអ្នកដែលមានកាក់LUNA ឬ USTក្នុងBinance អាចទទួលបានកាក់ថ្មីដែលអត់? តាមទ្រឹស្តីគួរតែទទួលបាន តែបើអត់បានមានតែសួរ CZ(ceo binance) ថាតើកាក់ដែលមានក្នុងBinance នឹងជាកាក់ក្លែងក្លាយមែនបានអត់បាន?
2. អានេះសំខាន់ ថាតើយើងអាចទទួលបានកាក់ថ្មីឬអត់? សម្រាប់អ្នកកាន់កាក់មុនTerra ដួលរលំ វានឹងចែកអោយតែអ្នកដែល មានកាក់ LUNA និង aUST(កាក់ust ដែលដាក់ផ្ញើក្នុង anchor protocol ហើយត្រូវមានកាក់ក្រោម 500k ust)។ សម្រាប់អ្នកកាន់កាក់ក្រោយថ្ងៃដួលរលំវានឹងចែកអោយតែអ្នកដែលបានកាន់ LUNA និង UST។
3. ពេលណាដែលខ្ញុំនឹងទទួលបានកាក់LUNA ថ្មីនោះ? វានឹងមិនចែកអោយម្តងទាំងអស់ទេវាចែកតាមដំណាក់កាល: ដំណាក់កាលទីមួយនៅថ្ងៃទី 27 ឧសភា, ហើយនឹងមានដំណាក់កាលបន្តទៀត(6ខែបន្ទាប់ពីចែកលើកទីមួយ)។សួរថាខ្ញុំអាចបានកាក់ចំនួនប៉ុន្មានពេលវាចែក។ ចម្លើយនៅវីដេអូខាងក្រោម។
4. កាក់ថ្មីដែលវានឹងចែកឈ្មោះថា LUNA ហើយកាក់LUNA ចាស់ត្រូវបានហៅថា LUNA classic។ សួរថាកាក់ថ្មីតម្លៃប៉ុន្មាន? ចម្លើយ: ខ្ញុំក៏អត់ទាន់ដឹងដែរ។
ប្រភព: https://medium.com/terra-money/terra-2-0-luna-airdrop-cd08a6d9cfcd