Meta (អតីតឈ្មោះ Facebook) បានងាកមកប្រើBitcoin ក្រោយពីការបរាជ័យក្នុងការបង្កើតកាក់ Stable របស់ខ្លួន។
ក្រោយការព្យាយាមអស់រយ:ពេលជាច្រើនឆ្នាំក្នុងការបង្កើតកាក់ Stable ចុងក្រោយMeta ក៏បានសម្រេចចិត្តយកBitcoin មកប្រើប្រាស់ជំនួសវិញ។ ការសិក្សានិងស្រាវជ្រាវបន្ថែមអំពី កាក់ Bitcoin និង Lightning Network របស់Bitcoin បានធ្វើអោយMeta សម្រេចចិត្តបង្កើតក្រុមហ៊ុនថ្មីមួយមានឈ្មោះថា LightSpark ដោយមានការជ្រុមជ្រែងពី Andreessen Horowitz (a16z), Paradigm, Coatue, និង Matrix Partners។
LightSpark នឹងដើរតួរជា ប្រព័ន្ធនៃការគិតលុយដោយប្រើប្រាស់ Lightning Network សម្រាប់អាជីវកម្មណាដែលចាប់អារម្មណ៏ការគិតលុយជា Bitcoin។ ចំនុចពិសេសរបស់ Lightning Network Bitcoin គឺតម្លៃFee ថោកខ្លាំងដែលអាជីវកម្មតូចៗអាចយកមកគិតលុយបានតែគុណវិបត្តិរបស់វាគឺភាពលំបាកក្នុងការរៀបចំតម្លើងនិងទទួលការគិតលុយបានតិច ដូច្នេះបានជា Meta បានបង្កើត LightSpark មកដើម្បីបង្កើតភាពងាយស្រួលក្នុងការរៀបចំនិងអាចគិតលុយបានច្រើន។
គូរប្រកួតរបស់ LightSpark មានដូចជា BlockStream គឺជាក្រុមហ៊ុនគ្រោងសាងBitcoin lightning Network ធំជាងគេក្នុងលោក, ក្រុមហ៊ុនStrike ដែលបានប្រើប្រាស់ App lightning Network ក្នុងចំនួនប្រទេស 200 រួចមកហើយ, និង Voltage ដែលផ្តល់សេវាhosting node សម្រាប់អ្នកចាប់អារម្មណ៏ប្រើប្រាស់ Lightning network។
ការបរាជ័យក្នុងការបង្កើត Stable coin របស់ Meta
សមាគម Libra របស់ Meta ត្រូវបានប្រកាសបើកក្នុងខែមិថុនា ឆ្នាំ 2019 ដែលទទួលបានការចាប់អារម្មណ៏ ពីសំណាក់ក្រុមហ៊ុនធំៗជាច្រើនមានដូចជា MasterCard, PayPal, Stripe, Visa, eBay, Lyft, Uber, Spotify និង Andreessen Horowitz តែមិនយូរប៉ុន្មានក៏ត្រូវបានរដ្ឌសភាប្រឆាំងទៅនឹងសមាគមនេះដោយសារវា អាចជះឥទ្ធិពលខ្លាំងដល់សេដ្ធកិច្ចលោកទាំងមូល។ក្រោយមកទៀតលោក Mark Zuckerberg ក៏ត្រូវបានសភាអោយផ្អាកក្នុងការបើកអោយប្រើប្រាស់ Stable coin របស់ខ្លួន។ហើយសមាជិកទាំងអស់របស់ Libra ក៏បានផ្តាច់ចំណងជាមួយ Libra យ៉ាងណាក្តីក៏ Meta នៅតែបន្តគម្រោងរបស់ខ្លួន ដែលត្រៀមនឹងបើក កាបូបគ្រីបតូរបស់ខ្លួនដែលមានឈ្មោះថា Calibra (ប្តូរមក Novi) តែរហូតមកដល់សព្វថ្ងៃក៏នៅតែមិនទាន់សម្រេចបាន។ហើយ Meta ក៏បានប្តូរឈ្មោះ Libra មកឈ្មោះថ្មី Diem។តែដោយសារច្បាប់របស់ប្រទេសអាល្លឺម៉ង់ និង អុឺរ់ុបមិនគាំទ្រគម្រោងនេះ រួមទាំងថវិកាមានកំណត់ផងនោះ វាក៏បានធ្វើអោយគម្រោង Diem ហាក់ដូចជាមិនអាចទៅរួច។
ចុងក្រោយMeta ក៏បានសម្រេចជ្រើសរើសយក Bitcoin Lightning Network មកបង្កើតជាក្រុមហ៊ុនថ្មីរបស់ខ្លួន។