កាក់គ្រ៊ីបតូធ្លាក់ថ្លៃខ្លាំងក្រោយមានរឿងនេះ

កាក់ BTC ធ្លាក់ថ្លៃមក 94,000$ ក្នុងមួយ BTC បានធ្វើអោយអ្នកវិនិយោគក្នុងទីផ្សារ Future ខាតលុយអស់ជាង 2.33 ពាន់លានដុល្លារ។

មូលហេតុធំមួយនៃការធ្លាក់ថ្លៃនេះគឺដោយសារអ្នកវិនិយោគភ័យខ្លាចសង្គ្រាមពាណិជ្ឃកម្មដែលកើតឡើងក្រោយពេលដែលលោក Donald Trump ត្រៀមនឹងតម្លើងពន្ធទៅលើខ្លាំងទៅលើដៃគូរពាណិជ្ឃកម្មធំៗចំនួន 2 របស់ខ្លួនដែលរួមមាន កាណាដា, ម៉ិកស៊ិក ដែលនឹងតម្លើងពន្ធ 25% សម្រាប់ទំនិញមួយចំនួន និង 10% ទៅលើទំនិញប្រទេសចិន និងអាចគម្រាមថាអាចនឹងតម្លើងពន្ធទៅលើទំនិញដែលនាំចូលពីអុឺរ៉ុបទៀតផងដែរ។ការតម្លើងពន្ធនេះគឺក្រុមហ៊ុនក្នុងប្រទេសដែលនាំចូលទំនិញពីក្រៅប្រទេសជាអ្នកចាយមិនមែនក្រុមហ៊ុនផលិតទំនិញជាអ្នកចាយទេ។នៅពេលដែលការនាំចូលអស់ថ្លៃច្រើនក្រោយពេលបង់ពន្ធបន្ថែមបែបនេះវានឹងធ្វើអោយក្រុមហ៊ុននាំចូលទាំងនោះនឹងតម្លើងថ្លៃទំនិញ។

ជាការតបប្រទេសកាណាដាក៏មានគម្រោងនឹងតម្លើងពន្ធទៅលើទំនិញដែលនាំចូលពីអាមេរិកផងដែរដោយមានការតម្លើងរហូតដល់ 25% ទៅលើទំនិញមួយចំនួនហើយប្រទេសផ្សេងៗដែលទទួលរងពិន័យពន្ធពីសហរដ្ធអាមេរិកក៏នឹងធ្វើដូចគ្នាផងដែរ។

រឿងទាំងនេះធ្វើអោយអ្នកវិនិយោគមានកង្វល់ដែលធ្វើអោយពួកគេលក់កាក់ ក៏ដូចជាភាគហ៊ុនផ្សេងៗហើយបានធ្វើអោយតម្លៃរបស់វាធ្លាក់។

ប្រភព: fastcompany