ម្ចាស់ភាគហ៊ុន Microsoft នឹងបោះឆ្នោតសម្រេចថាក្រុមហ៊ុនគួរទិញ BTC ឬអត់នៅយប់ថ្ងៃនេះ
ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេមួយក្នុងលោកនឹងបោះឆ្នោតទៅលើការសម្រេចថាក្រុមហ៊ុនគួរទិញកាក់ BTC ឬអត់ថ្ងៃនេះម៉ោង 11:30 យប់។
សំណើរសុំវិនិយោគលើកាក់ BTC នេះត្រូវបានស្នើរដោយ មជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវគោលនយោបាយសាធារណៈ ដោយក្នុងសំណើរនោះបានអោយដឹងថាកាក់ BTC គឺទ្រព្យសម្បត្តិដែលល្អក្នុងការប្រឆាំងនឹងអតិផរណា។
ទោះបីជាមានការស្នើរបែបនោះក៏ដោយក៏ថ្នាក់ដឹកនាំរបស់ Microsoft បានណែនាំអោយអ្នកវិនិយោគបោះឆ្នោតប្រឆាំងនឹងសំណើរនេះព្រោះក្រុមហ៊ុនបានសិក្សាដើម្បីធ្វើការវិនិយោគទៅលើទ្រព្យសម្បត្តិនានាដែលរួមទាំង BTC ផងដែរ។
លោក Bill Gates ក៏នៅមានការសង្ស័យច្រើនទៅលើកាក់ BTC ដែលដូចគ្នាទៅនឹងថ្នាក់ដឹកនាំធំៗផ្សេងទៀតរបស់ក្រុមហ៊ុននេះ។
គួរអោយដឹងផងដែរថា ក្រុមហ៊ុន Genius Group បានទិញកាក់ BTC ចំនួន 194 BTC ឬ 18 លានដុល្លារទុកជាទ្រព្យបម្រុង។
ប្រភព: Benziga