NCPPR ប្រាប់អ្នកវិនិយោគរបស់ Microsoft ថាពួកគេត្រៀមនឹងអោយបោះឆ្នោតដើម្បីវិនិយោគលើ Bitcoin
NCPPR ឬ មជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវគោលនយោបាយសាធារណៈ បានអោយអ្នកវិនិយោគរបស់ Microsoft ដឹងថាពួកគេត្រៀមនឹងដាក់សំណើរដើម្បីអោយក្រុមហ៊ុន Microsoft យកលុយមួយចំនួនទៅវិនិយោគជាមួយ Bitcoin ដើម្បីទប់ទល់នឹងអតិផរណាដែលការស្នើរនេះនឹងធ្វើឡើងនៅក្នុងការប្រជុំប្រចាំឆ្នាំថ្ងៃទី 10 ខែ ធ្នូ។
ថ្នាក់ដឹកនាំធំៗរបស់ Microsoft បានណែនាំអោយអ្នកវិនិយោគទាំងអស់បោះឆ្នោតប្រឆាំងនឹងសំណើរនេះព្រោះក្រុមហ៊ុនបានយករឿងនេះមកវិភាគមើលយ៉ាងប្រុងប្រយ័ត្នហើយ។ដោយសារតែកាក់គ្រ៊ីបតូវាឡើងមានតម្លៃប្រែប្រួលខ្លាំងហើយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចាំបាច់ត្រូវមានស្ថេរភាពមិនមានបម្រែបម្រួលខ្លាំងមួយទៀត Microsoft ក៏មានគម្រោងការក្នុងការវិនិយោគរយ:ពេលវែងរួចហើយដែរដូច្នេះបើវិនិយោគជាមួយគ្រ៊ីបតូនោះគឺអត់មានអ្វីមកធានាទ្រព្យសម្បត្តិរបស់ Microsoft ទេ។
NCPPR ណែនាំថាក្រុមហ៊ុនគួរតែវិនិយោគជាមួយគ្រ៊ីបតូយ៉ាងតិច 1% នៃទ្រព្យសម្បត្តិដើម្បីយកឈ្នះអតិផរណា។
ម្ចាស់ភាគហ៊ុនធំៗរបស់ Microsoft មានដូចជា Vanguard, BlackRock និង State Street ។
ប្រភព: yahoo finance