Swift បានរៀបចំដាក់អោយធ្វើតេស្តការវេរទ្រព្យសម្បត្តិឌីជីធលនៅក្នុងឆ្នាំ 2025។
ចាប់ផ្តើមនៅឆ្នាំក្រោយ Swift បានអោយដឹងថាធានាគារអាមេរិចខាងជើង, អ៊ឺរ៉ុប និង អាសុី នឹងចាប់ផ្តើមសាកល្បងវេរទ្រព្យសម្បត្តិ និង រូបិយវត្ថុឌីជីធលរវាងប្រទេសមួយទៅប្រទេសមួយហើយដែលស្ថាប័នដែលចូលរួមទាំងនោះមានចំនួនដល់ទៅ 11,500 ស្ថាប័ន។
Swift បានធ្វើការតេស្តសាកល្បងរូបិយវត្ថុដោយប្រើប្រាស់ Blockchain ជាច្រើនដងរួចមកហើយ។ហើយនៅឆ្នាំក្រោយនេះវានឹងធ្វើអោយកាន់តែធំជាងមុននិងមានហេដ្ធារចនាសម្ព័ន្ធគ្រប់ដណ្តប់ទាំងរូបិយវត្ថុក៏ដូចជាទ្រព្យសម្បត្តិឌីជីថល។
ការប្រកាសនេះកើតក្រោយពេលដែល Swift បានធ្វើតេស្តសាកល្បងនិងមានការចូលរួមពីគម្រោង Chainlink ដើម្បីភ្ជាប់ទិន្នន័យរបស់ខ្លួនជាមួយ Sepolia test network។ ការតេស្តសាកល្បងនេះបង្ហាញថាប្រព័ន្ធរបស់ Swift អាចប្រើបានទាំង Private និង Public Blockchain ថែមទាំងអាចនឹងបង្កើត CBDC អោយប្រទេសនីមួយៗក្នុងលោកទៀតផង។
ប្រភព: theBlock