ស្ថាបនិក Binance លោក CZ អាចនឹងត្រូវរួចទោសមុនថ្ងៃកំណត់
បើយោងតាមច្បាប់លោក CZ អាចនឹងត្រូវបានរួចទោសនៅយប់នេះដែលលឿនជាងកាលកំណត់រយ:ពេល 2 ថ្ងៃ(កាលបរិច្ឆេទតាមការកំណត់: 29 ខែ កញ្ញា )។
នៅក្នុងច្បាប់បានចេញមកថាពន្ធធនាគារត្រូវសម្រេចដោះលែងអ្នកទោសនៅថ្ងៃធ្វើការចុងក្រោយនៃថ្ងៃធ្វើការបើសិនជាកាលបរិច្ឆេទដែលត្រូវដោះលែងអ្នកទោសប៉ះចំថ្ងៃសម្រាក ឬថ្ងៃសៅរ៏ អាទិត្រលើកលែងតែមានករណីពិសេសណាមួយដែលចាំបាច់ត្រូវត្រួតពិនិត្រសារឡើងវិញ។
គួរអោយដឹងថាលោក CZ បានជាប់ទោសក្នុងគុករយ:ពេល 4 ខែ ចាប់តាំងពីខែមេសាក្រោយពេលរកឃើញថារូបលោកបានធ្វើខុសច្បាប់ធនាគារដោយមិនបានធ្វើ KYC ក្នុង Binance អោយបានត្រឹមត្រូវ។បើសិនជាថ្ងៃនេះត្រូវបានដោះលែងមានន័យថាលោកបានចំណាយពេលក្នុងគុករយ:ពេល 116 ថ្ងៃក្នុងនោះជាបើគុកបែបអសន្តិសុខរយ:ពេល3 ខែ និងគុកត្រៀមដោះលែងនៅ San Pedro ជិតមួយខែ។
អ្នកនាំពាក្ររបស់ Binance បានអោយដឹងថាពួកគេសប្បាយចិត្តនិងស្វាគមន៏ការមកវិញជួបជុំគ្រួសាររបស់លោក។ថ្វីបើលោក CZ នឹងមិនអាចដឹកនាំ Binance តទៅទៀតក៏ពួកគេនៅចាំមើលថាតើលោក CZ នឹងមានអ្វីថ្មីនៅក្នុងពិភពគ្រ៊ីបតូតទៅទៀត។
ប្រភព: Coindesk