SEC ពិន័យ TrueCoin LLC និង TrustToken Inc. ពាក់ព័ន្ធជាមួយកាក់ TrueUSD

គណ:កម្មាធិការមូលប័ត្រសហរដ្ធអាមេរិកបានសម្រេចការពិន័យទៅលើក្រុមហ៊ុន TrueCoin LLC និង TrustToken Inc. ពាក់ព័ន្ធនឹងការលក់កាក់ TrueUSD។

TrueCoin គឺជាក្រុមហ៊ុនបង្កើតកាក់ TrueUSD (TUSD) និង TrustToken គឺជាម្ចាស់គម្រោង TrueFi ដែលជា Platform ខ្ចីកាក់។ TrueCoin និង TrustToken មិនបានទទួលស្គាល់ឬបដិសេធនោះទេ ហើយបានយល់ព្រមបង់ពិន័យចំនួន 163,766 ដុល្លារក្នុងមួយក្រុមហ៊ុន។ TrueCoin យល់ព្រមបង់ 340,930 ដុល្លារពីការធ្វើខុសរបស់ខ្លួន។

តាំងពីខែ វិច្ឆិកា ឆ្នាំ 2020 ដល់ខែមេសា ឆ្នាំ 2023 TrueCoin និង TrustToken បានពាក់ព័ន្ធជាមួយនឹងការផ្តល់សេវា ក៏ដូចជាលក់ភាគហ៊ុនខុសច្បាប់ក្រោមរូបភាពជាកាក់ TUSD និង បានចំណេញតាមរយ:ការប្រើប្រាស់ Platform TrueFi។លើសពីនឹងទៅទៀត SEC បានអោយដឹងថាក្រុមហ៊ុនទាំងពីរនេះបានបោកអ្នកវិនិយោគថាកាក់ TUSD មានសុវត្ថិភាព និង​ គួរអោយជឿទុកចិត្តដោយមានការធានាតម្លៃដោយលុយដុល្លារតែផ្ទុយមកវិញទ្រព្យសម្បត្តិធានារបស់កាក់ TUSD ភាគច្រើន(99%)គឺត្រូវបានយកទៅវិនិយោគជាមួយក្រុមហ៊ុនបរទេសដើម្បីបានការកម្រៃមកវិញរួមជាមួយហានិភ័យនៅក្នុងនោះផងដែរ។

កាលពីចុងឆ្នាំ 2022, TrueCoin និង TrustToken បានបង្ហាញអោយឃើញនៅបញ្ហាពាក់ព័ន្ធនឹងការដកលុយមកវិញរបស់អតិថិជន។

ប្រភព: theBlock