ក្រុមហ៊ុនផ្តល់សេវាជួញដូរកាក់គ្រ៊ីបតូ BingX ត្រូវបានចោរវាយប្រហារយកកាក់ទៅបាន 52 លានដុល្លារ។

ក្រុមហ៊ុន BingX បានអោយដឹងថាខ្លួនពិតជាត្រូវបានចោរលួចកាក់គ្រ៊ីបតូពិតប្រាកដមែនក្រោយពេលមានការវេរកាក់ចេញពី Hot Wallet ដោយមានការសង្ស័យកាលពីព្រឹកមិញនេះ។

នាយកប្រតិបត្តិ BingX បានអោយដឹងថាចំនួនកាក់គិតជាលុយពិតប្រាកដនៅមិនទាន់បានអោយដឹងច្បាស់នោះទេហើយចោរបានលួចកាក់នៅវេលាម៉ោង 4 យប់ម៉ោងនៅសិង្ហបុរី។

ហើយបើយោងតាមក្រុមហ៊ុនសុវត្ថិភាព Cyvers បានអោយដឹងថាចំនួនកាក់ដែលចោរបានលួចមានចំនួនប្រមាណជាជាង 52 លានដុល្លារ(អាចចូលទៅមើលចំនួនកាក់ដែលចោរបានលួចបានតាមតំណនេះ)ហើយកាក់ទាំងនោះភាគច្រើនគឺត្រូវបានដូរជាកាក់ផ្សេងអស់ហើយ។កាក់ដែលចោរលួចទាំងនោះគឺនៅក្នុង Blockchain Ethereum, Binance Smart Chain, Base, Optimism, Polygon, Arbitrum, និង Avalanche។ហើយ Cyvers បានបន្តទៀតថាវិធីសាស្ត្រនៃការដូរកាក់់របស់ក្រុមចោរនេះគឺស្រដៀងទៅនឹងក្រុមចោររបស់កូរ៉េខាងជើង។

មកដល់ពេលនេះ BingX បានផ្អាកដំណើរការជាបណ្តោះអាសន្ន។

ប្រភព: Cryptoslate