ក្រុមការពារអ្នកប្រើប្រាស់ Consumer protection group បានព្រមានអំពីកាក់ USDT

USDT គឺជាកាក់ Stable coin (មានតម្លៃក្បែរៗ 1 ដុល្លារ)ដែលមានក្រុមហ៊ុននៅពីក្រោយឈ្មោះ Tether។យោងតាមភ្នាក់ងារ S&P Global ratings agency បានអោយដឹងថាក្រុមហ៊ុន Tether បានទទួលការបោះឆ្នោតលំដាប់លេខ 4 ដែលលេខ 5 គឺជាក្រុមហ៊ុនដែលមិនមានស្ថេរភាពខ្លាំងបំផុត។

ក្រុមការពារអ្នកប្រើប្រាស់ Consumers’ Research បានចុះផ្សាយកាលពីថ្ងៃទី 12 ខែ កញ្ញានេះពាក់ព័ន្ធនឹងការព្រមានទៅលើក្រុមហ៊ុន Tether ដោយចោទក្រុមហ៊ុន Tether ថាខ្វះតម្លាភាពទៅលើទ្រព្យសម្បត្តិដែលយកមកធានាតម្លៃកាក់ USDT។

ក្រុមហ៊ុន Consumers’ Research បានអះអាងថាក្រុមហ៊ុន Tether នៅអត់ទាន់បានធ្វើសវនកម្មពេញលេញអំពីទ្រព្យសម្បត្តិដែលយកមកធានាកាក់ USDT ដោយក្រុមហ៊ុនហិរញ្ញវត្ថុដែលល្បីឈ្មោះនៅឡើយទេទោះបីជា Tether ធ្លាប់សន្យាថានឹងធ្វើតាំងពីមុនមកក៏ដោយ។ហើយពួកគេបានបន្ថែមទៀតថាកង្វះការធ្វើសវនកម្មនេះគឺស្រដៀងគ្នាទៅនឹងការដួលរលំរបស់ក្រុមហ៊ុន FTX និង Alameda Research។

ប្រវត្តិនៃការមិនព្រមសវនកម្មរបស់ក្រុមហ៊ុន Tether ប្រមូលដោយ Consumers’ Research

Consumers’ Research បានផ្ញើរសំបុត្រពាក់ព័ន្ធនឹងករណីទៅអោយគ្រប់រដ្ធនៅសហរដ្ធអាមេរិកដើម្បីប្រុងប្រយ័ត្នលើករណីនេះ។

Consumers’ Research បានចោទ Tether ថាបានរកស៊ីជាមួយជនល្បើស និង បរាជ័យជាមួយនឹងការប្រឆាំងនឹងការលាងលុយកខ្វក់។

មតិការពារ Tether

កាលពីខែមករាលោក Howard Lutnick គឺជា CEO របស់ក្រុមហ៊ុន Cantor Fitzgerald ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិវិនិយោគរបស់ Tether បានអោយដឹងថាក្រុមហ៊ុន Tether គឺពិតជាមានទ្រព្យសម្បត្តិដែលពួកគេបានចុះផ្សាយពិតមែន។

Tether បានជួលអតីតប្រធាន Chainalysis លោក Philip Gradwell កាលពីខែកក្កដាដើម្បីមកពិនិត្រទៅលើតម្លាភាពដើម្បីចេញរបាយការណ៏ហិរញ្ញវត្ថុរបស់កាក់ USDT ហើយរបាយការណ៏នេះនឹងត្រូវបានចែកជូនអ្នកវិនិយោគសហរដ្ធអាមេរិក។

ក្នុងខែសីហា Tether បានប្រកាសថាពួកគេបានជួយអាជ្ញាធរក្នុងការបង្កក់លុយពួកចោរដែលយកលុយមកវិញបាន 108.8 លានកាក់ USDT។

ពាក់កណ្តាលខែកញ្ញា Tether បានសហការជាមួយ Tron ដើម្បីបង្កើតក្រុមប្រឆាំងនឹងពួកលាងលុយកខ្វក់ដែលហៅថា T3 Financial Crime Unit។

ប្រភព: Cointelegraph