ក្រុមហ៊ុនក្ស័យធន FTX កំពុងប្រឈមនឹងបញ្ហាជាមួយ SEC ទាក់ទងនឹងការសងលុយជូនអ្នកវិនិយោគវិញ
គណ:កម្មាធិការមូលប័ត្រសហរដ្ធអាមេរិក(SEC)សម្តែងការព្រួយបារម្ភជុំវិញគម្រោងសងលុយជូនអ្នកវិនិយោគវិញរបស់ក្រុមហ៊ុនក្ស័យធន FTX។ FTX មានគម្រោងថានឹងសងលុយជូនម្ចាស់បំណុលវិញជាកាក់ Stable coin និង កាក់គ្រ៊ីបតូផ្សេងៗតែ SEC បានចេញមកប្រឆាំងទៅនឹងយុទ្ធិសាស្ត្រនេះដោយលើកយកច្បាប់សន្តិសុខសហព័ន្ធមកសម្អាង។
កាលពីថ្ងៃទី 30 ខែ សីហាកន្លងមកនេះ SEC បានអោយដឹងថាខ្លួនមិនទាន់បានចេញមតិផ្លូវច្បាប់គាំទ្រយុទ្ធិសាស្ត្រការសងលុយរបស់ FTX នៅឡើយទេដូច្នេះខ្លួននៅមានសិទ្ធិក្នុងការជំទាស់លើសំណើរសងនេះ។សំណើររបស់ SEC មួយនេះធ្វើអោយ FTX កាន់តែមានភាពលំបាកក្នុងការលក់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីសងអ្នកវិនិយោគដែលខ្លួនបានជំពាក់កាលពីក្រុមហ៊ុនខ្លួនបានដួលរលំកាលពីថ្ងៃខែ វិច្ឆិកា ឆ្នាំ 2022។
ក្នុងសំណើររបស់ SEC គឺបានរួមបន្ថែមការដកសំណើរការពារ FTX តាមជំពូកទី 11 ថែមទៀតផង។ SEC នឹងធ្វើការត្រួតពិនិត្រយ៉ាងល្អិតល្អន់ជុំវិញការលក់ទ្រព្យសម្បត្តិរបស់ FTX ដើម្បីយកទៅសងអ្នកវិនិយោគ។
SEC ក៏បានផ្អាកមិនទាន់អោយ FTX សងលុយអ្នកវិនិយោគជាកាក់ Stable coin ដោយ SEC ត្រូវមើលអោយច្បាស់សិនថាកាក់ Stable coin ទាំងនេះគឺត្រូវបានរាប់បញ្ចូលថាជាមូលធនក្រោមច្បាប់របស់សហព័ន្ធដែរឬទេ។ប្រសិនបើ SEC អាចប្រឆាំងមិនអោយ FTX សងលុយជា Stable coin បានជោគជ័យវាក៏នឹងមានជះផលប៉ះពាល់ដល់ក្រុមហ៊ុនដ៏ទៃផងដែរ។
ប្រភព: Cryptoslate