នាយកប្រតិបត្តិរបស់ Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង
លោក Pavel Durov គឺជាមហាសេដ្ធីពាន់លានដុល្លារក៏ដូចជាស្ដាបនិក និង នាយកប្រតិបត្តិរបស់ Telegram។លោកត្រូវបានចាប់ខ្លួននៅអាកាសយានដ្ធាន Bourget នៅក្រៅទីក្រុងប៉ារីសប្រទេសបារាំង។
Telegram ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសរុស្ស៊ី, អ៊ុយក្រែន និងអតីតសហភាពសូវៀត។ Telegram ឈរលំដាប់លេខ 1 បន្ទាប់ពី Facebook, Youtube, WhatsApp, Instagram, TikTok និង WeChat។ Telegram នឹងមានអ្នកប្រើប្រាស់ 1 ពាន់លាននាក់នៅឆ្នាំក្រោយនេះ។
Telegram មានទីស្នាក់ការនៅឌូបៃដែលបង្កើតដោយលោក Durov ដែលមានទីកន្លែងកំណើតនៅប្រទេសរុស្ស៊ី។គាត់បានចាកចេញពីរុស្ស៊ីក្នុងឆ្នាំ 2014 ក្រោយពេលដែលបដិសេធរដ្ធាភិបាលរុស្ស៊ីបង្ខំអោយរូបលោកលុបចោលបញ្ជី VK របស់ក្រុមប្រឆាំងខ្លួនតែលោកមិនព្រមធ្វើតាមហើយលោកក៏បានលក់ក្រុមហ៊ុនVK របស់ខ្លូន។
លោក Durov បានធ្វើដំណើរដោយយន្តហោះផ្ទាល់ខ្លួនខណ:ដែលរូបលោកកំពុងមានដីការចាប់ខ្លួនរបស់ប្រទេសបារាំងដើម្បីធ្វើការស៊ើបអង្កេតជាបឋម។
សារពត៏មាន TF1 និង BFM របស់បារាំងបានអោយដឹងថាការស៊ើបអង្កេតនេះគឺផ្តោតធំទៅលើ កង្វះខាតការឃ្លាំមើលដែលបានកើតមានក្នុង Telegram ដែលជាដើមហេតុធ្វើអោយមានសកម្មភាពឧក្រិដ្ឋកម្មកើតមានដោយប្រើប្រាស់ Telegram នេះ។
ចាប់តាំងពីរុស្ស៊ីធ្វើវាយប្រហារអ៊ុយក្រែនមក Telegram គឺជាកម្មវិធីដែលត្រូវបានយកមកប្រើដើម្បីចែករំលែករូបភាពអំពីសង្គ្រាមដែលមានខុសមានត្រូវមិនមានការត្រួតពិនិត្រអ្វីឡើយ។កម្មវិធីនេះបានក្លាយជាមធ្យោបាយទំនាក់ទំនងដែលពេញនិយមសម្រាប់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងមន្ត្រីរបស់គាត់។វិមានក្រឹមឡាំង និងរដ្ឋាភិបាលរុស្ស៊ីក៏ប្រើវាដើម្បីផ្សព្វផ្សាយព័ត៌មានរបស់ពួកគេផងដែរ។វាក៏បានក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួនដែលប្រជាជនរុស្ស៊ីអាចទទួលបានព័ត៌មានអំពីសង្គ្រាម។
យោងតាម TF1 បានអោយដឹងថាលោក Durov ត្រូវបានចាប់ខ្លួននៅវេលាម៉ោង 8 ល្ងាច។លោកមានទ្រព្យសម្បត្តិប្រមាណជា 15.5 ពាន់លានដុល្លារនិង Telegram កំពុងនាក់ប្រើប្រាស់ជាង 900 លាននាក់ដែលរូបលោកកំពុងទទួលរងសម្ពាធពីប្រទេសផ្សេងៗ។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងប្រាប់ថាមិនទាន់ទទួលបានដំណឹងពីក្រុមការងាររបស់លោក Durovទេប៉ុន្តែពួកគេកំពុងធ្វើការភ្លាមៗទៅលើបញ្ហានេះ។
តំណាងរុស្ស៊ីប្រចាំនៅអង្គការអន្តរជាតិនៅទីក្រុងវីយែន លោក Mikhail Ulyanov និងអ្នកនយោបាយរុស្ស៊ីជាច្រើននាក់ផ្សេងទៀត បានប្រញាប់ប្រញាល់ចោទប្រកាន់បារាំងថាជាប្រទេសផ្តាច់ការ។
អ្នកសរសេរប្លុករុស្ស៊ីជាច្រើននាក់បានអំពាវនាវឱ្យធ្វើបាតុកម្មនៅស្ថានទូតបារាំងជុំវិញពិភពលោកនៅពេលថ្ងៃត្រង់កាលពីថ្ងៃអាទិត្យ។
អំពីគម្រោង TON – The Open Network
The Open Network កាលពីដើមឡើយមានឈ្មោះថា Telegram Open Network គឺ Network វិមជ្ឈការ។ TON បានចាប់ផ្តើមបង្កើតឡើងដោយលោក Nikolai Durov ត្រូវជាបងប្អូនរបស់លោក Pavel Durov រូបលោកក៏ជាស្ថាបនិករបស់ Telegram ផងដែរ។ Telegram មានគម្រោងអោយ TON បង្កើតកាក់ឈ្មោះ Gram ប៉ុន្តែក្រោយមកត្រូវបានរំសាយដោយសារច្បាប់របស់សហរដ្ធអាមេរិកនៅក្នុងឆ្នាំ 2020។ ចុងក្រោយ Telegram Open Network ក៏ត្រូវបានប្តូរឈ្មោះទៅជា The Open Network និងបានប្រើប្រាស់កាក់ Toncoin គឺជាកាក់ប្រចាំ Network របស់ខ្លួន។កាក់ TonCoin នេះត្រូវបានប្រើដើម្បីទិញ Ads, និងប្រើប្រាស់សេវាកម្មផ្សេងៗក្នុង Telegram។
ប្រភព: