ក្រុមហ៊ុន Tether បានបង្កើតកាក់ USDT បន្ថែមចំនួន 1 ពាន់លានដុល្លារក្នុង Blockchain TRON
ក្រុមហ៊ុន Tether ដែលជាក្រុមហ៊ុនបង្កើតកាក់ USDT បានបង្កើតកាក់ USDT បន្ថែមចំនួន 1 ពាន់លានដុល្លារក្នុង Network TRON។សរុបតាំងពីឆ្នាំមុនមកគឺ Tether បានបង្កើតកាក់ USDT ចំនួន 33 ពាន់លានដុល្លារហើយ។
ក្រុមហ៊ុន Tether បានបង្កើតកាក់ USDT ចំនួន 1 ពាន់លានដុល្លារក្នុង TRON Network ក្រោយមកក៏បានបង្កើត 1 ពាន់លានដុល្លារទៀតក្នុង Ethereum កាលពីថ្ងៃទី 13 ខែ សីហា។នាយកប្រតិបត្តិរបស់ Tether បានអោយដឹងថាការបង្កើតកាក់ក្នុង Ethereum គឺជាការបំពេញបន្ថែមត្រៀមទុកសម្រាប់អ្នកវិនិយោគមកដូរយកកាក់ USDT នេះ។ដូចគ្នានឹងនៅក្នុង Ethereum ការបង្កើតកាក់ USDT ក្នុង TRON Network ក៏អាចមានមូលហេតុដូចគ្នានឹង Ethereum ផងដែរដោយសារកាលពីថ្ងៃទី 19 USDT ក្នុង TRON មានត្រឹមតែ 36 លានដុល្លារប៉ុណ្ណោះ។
សព្វថ្ងៃ Network TRON មានរក្សាកាក់ Stablecoin ច្រើនជាងគេដែលមានដល់ទៅ 61 ពាន់លានដុល្លារឬ37.9% នៃចំនួនកាក់ Stable coin សរុប។
ប្រភព: Cointelegraph