គម្រោង Pump.fun ទទួលបានចំណូលក្បែរ 100 លានដុល្លារក្នុងរយ:ពេល 8 ខែតាំងពីបើកមក
Pump.fun គឺជាគម្រោងដែលអោយអ្នកទូទៅអាចចូលទៅបង្កើតកាក់ Memecoin ផ្ទាល់ខ្លួនបានក្នុង Blockchain Solana។វាមានការរំពឹងទុកថានឹងរកចំណូលបានជាង 100 លានដុល្លារនៅប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមទិន្នន័យរបស់ DefiLlama បានអោយដឹងថាសព្វថ្ងៃវាមានចំណូលសរុប 94.5 លានដុល្លារដែលបានកើនឡើងពី 50 លានដុល្លារកាលពីចុងខែមិថុនា។ចាប់តាំងពីខែមករា ឆ្នាំ 2024 មកគម្រោងនេះមានគេបង្កើតកាក់ Memecoin ដល់ទៅ 1.8 លានប្រភេទរួចមកហើយដោយសារតែក្នុង Solana អស់ Gas fee ថោក។
PumpFun ប្រើយុត្តិសាស្ត្រ Bonding Curve ក្នុងការកំណត់តម្លៃកាក់គឺមានន័យថាបើកាក់នោះមានអ្នកទិញច្រើនវានឹងធ្វើអោយឡើងថ្លៃដោយចាប់ផ្តើមពីថ្លៃដើមរបស់វានៅពេលដាក់លក់ដំបូងដែលហៅថា Base rate។នៅពេលដែលកាក់នោះមានទំហំទីផ្សារឡើងដល់ 69,000$ នោះ Liquidity របស់កាក់នោះចំនួន 12,000$ នឹងត្រូវបានយកចូលទៅក្នុង Raydium ដែលជា DEX ក្នុង Solana ហើយជាលិទ្ធផលនឹងត្រូវបានយកទៅដុត។ក្នុងចំណោមកាក់ 1.8 លានប្រភេទមានកាក់មិនដល់ 1.5% ទេដែលទទួលបានជោគជ័យ List ក្នុងRaydium។
Pumpfun យក fee 1% ទៅលើការលក់និងទិញកាក់ក្នុងវេបសាយរបស់ខ្លួន។
ប្រភព: theBlock