វេបសាយជួញដូរកាក់របស់កាណាដាបានប្រើប្រាស់លុយអ្នកវិនិយោគចំនួន 9.5 លានដុល្លារ
វេបសាយជួញដូរកាក់គ្រ៊ីបតូកាណាដាឈ្មោះ ezBtc និង ស្ថាបនិករបស់វាឈ្មោះ David Smillie បានលួចយកលុយអ្នកវិនិយោគចំនួន 13 លានដុល្លារកាណាដាឬ 9.5 លានដុល្លារទៅវិនិយោគនិងលេងល្បែងភ្នាល់។និយ័តកររបស់រដ្ធមួយនៃប្រទេសកាណាដាដែលទទួលបានសំណើរពីគណ:កម្មាការមូលប័ត្ររបស់កាណាដាបានរកឃើញថាក្រុមហ៊ុននេះពិតជាបានលួចយកលុយអ្នកវិនិយោគទៅប្រើប្រាស់ពិតមែន។
ezBtc បានបិទឈប់អោយប្រើប្រាស់ជាអចិន្ត្រៃយ៏នៅក្នុងខែកញ្ញា ឆ្នាំ 2019 ហើយបានបាត់ខ្លួននៅក្នុងឆ្នាំ 2022 បានប្រកាសថាខ្លួនបានរក្សាទុកកាក់អ្នកវិនិយោគក្នុង កាបួបត្រជាក់ (Cold Storage)។នៅចន្លោះឆ្នាំដែលវានៅដំណើរការពីឆ្នាំ 2016 ដល់ 2019 ក្រុមហ៊ុននេះបានប្រមូលកាក់អ្នកវិនិយោគបានចំនួន 2,300 BTC និង 600 ETH។
ក្រុមហ៊ុន EzBtc បានយកកាក់អ្នកវិនិយោគទៅប្រើប្រាស់និងលេងការភ្នាល់ដោយយោងតាមការស្រាវជ្រាវរបស់កាណាដាបានអោយដឹងថា ក្រុមហ៊ុន EzBtc បានវេរកាក់ 935.46 BTC និង 159 ETH ទៅកាន់បញ្ជី Smillie និងទៅ CloudBet ក៏ដូចជា FortuneJack។ការវេរនេះគឺធ្វើឡើងដោយផ្ទាល់ពី EzBtc និង មិនផ្ទាល់ដោយ EzBtc វេរទៅបញ្ជី Smillie រួចអោយ Smillie វេរទៅវេបសាយភ្នាល់ទាំងពីរនេះ។
ទាក់ទងនឹងក្តីនេះការបង្កក់កាក់នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី 24 ខែកញ្ញាហើយស្ថាបនិករបស់ក្រុមហ៊ុននេះមានមេធាវីចេញមកការពារក្តីខណ:ដែលតំណាងក្រុមហ៊ុន Smillie និង EzBtc នៅមិនទាន់ចេញមុខមកដោះស្រាយនោះទេ។
ប្រភព: Cointelegraph