ក្រុមហ៊ុន Grayscale បានបង្កើតមូលធនវិនិយោគជាមួយកាក់ SUI និង TAO

ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគឈ្មោះ Grayscale បានបង្កើតមូលធនវិនិយោគជាមួយគម្រោង Bittensor (TAO) និង SUI (SUI)។

ប្រធានផ្នែកផលិតផល និង ការស្រាវជ្រាវរបស់ Grayscale បានអោយនិយាយថា ពួកគេរំភើបដែលបានបើកអោយមានការវិនិយោគជាមួយគម្រោង Bittensor ដែលជាគម្រោងដើរតួជាចំនុចកណ្តាលនៃបញ្ញាប្រឌិតបែបវិមជ្ឈការ(Decentralized AI)​ និង គម្រោង SUI ដែលជាគម្រោងអំពី Smart contractហើយពួកយើងក៏នឹងដាក់អោយវិនិយោគលើគម្រោងស្រដៀងគ្នានេះនៅថ្ងៃអនាគតបន្តទៀត។

កាលពីថ្ងៃទី 23 ខែ​មីនា​ Grayscale ក៏បានដាក់អោយវិនិយោគលើគម្រោង NEAR និង Stacks(STX) ផងដែរ។Grayscale ក៏មានផលិតផលដែលវិនិយោគទៅលើគម្រោង Solana, Litecoin, Stellar, Zcash, Chainlink និង គម្រោងគ្រ៊ីបតូដ៏ទៃផ្សេងទៀតផងដែរ។

ប្រភព: theBlock