តួលេខនៃការវិនិយោគក្នុង Spot BTC ETF មានចំនួនដល់ទៅ 79 លានដុល្លារក្នុងថ្ងៃសុក្រនេះ
Spot BTC ETF របស់សហរដ្ធអាមេរិកមានចំនួនការវិនិយោគនៅថ្ងៃនេះដល់ទៅ 78.93 លានដុល្លារធ្វើអោយចំនួនលុយដែលហូរចូលមកវិនិយោគជាមួយ Spot BTC ETF មានការកើនឡើងចំនួន 5 ថ្ងៃជាប់គ្នា។
ដោយក្នុងថ្ងៃនេះ BTC ETF របស់ BlackRock មានការវិនិយោគដល់ទៅ 72.09 លានដុល្លារហើយកាលពីថ្ងៃព្រហស្បត្តិ៏មានចំនួនការវិនិយោគដល់ទៅ 725.61 លានដុល្លារ។សម្រាប់ Spot BTC ETF របស់ Fidelity មានការវិនិយោគដល់ទៅ 32.69 លានដុល្លារ។
ខណ:ដែល Spot BTC ETF របស់ Bitwise មានការវិនិយោគដល់ទៅ 7.53 លានដុល្លារនិង Ark Invest រួមជាមួយ 21Shares មានការវិនិយោគសរុប 4.31 លានដុល្លារ។
ការហូរចូលរបស់ Spot BTC ETF កាលពីថ្ងៃពុធគឺយកឈ្នះការហូរចេញ ETF របស់ Grayscale ដល់ទៅ 37.69 លានដុល្លារខណ:មានផ្តល់សេវាកម្ម ETF ចំនួន 6 ទៀតអត់មានតួលេខបម្រែបម្រួលនោះទេ។
សរុបចាប់តាំងពីបើកក្នុងខែមករាមក Spot BTC ETF មានការវិនិយោគដល់ទៅ 15.5 ពាន់លានដុល្លារហើយ។ក្រុមហ៊ុនផ្តល់សេវា ETF ទាំងនោះក៏កំពុងរងចាំការអនុម័តអោយជួញដូរ Spot ETH ETF ពី SEC។
ប្រភព: theBlock