Uniswap សហការជាមួយ Transak ផ្តល់ជូនសេវាកម្មទិញកាក់ដោយប្រើប្រាស់កាតធនាគារដោយផ្ទាល់
Transak គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់លុយក្នុង Web3 បានសហការជាមួយ Uniswap ដែលជា DEX ដ៏ល្បីមួយក្នុង Ethereum ដើម្បីផ្តល់ជូនសេវាកម្មទិញកាក់គ្រ៊ីបតូអោយកាន់តែងាយស្រួល។
Transak បានប្រកាសនៅថ្ងៃនេះថាខ្លួននឹងជួយសម្រួលអោយអ្នកមានបំណងចង់ទិញកាក់គ្រ៊ីបតូអោយកាន់តែមានភាពងាយស្រួលនិងអាចទៅប្រើប្រាស់ Defi បានយ៉ាងសាមញ្ញ។ Uniswap Wallet គឺជា Wallet ដែលអ្នកប្រើប្រាស់ជាអ្នកទុកកាក់ដោយខ្លួនឯងហើយអាចប្រើប្រាស់ជាមួយ Uniswap Protocol បានយ៉ាងងាយស្រួល។ជាមួយនឹងការសហការនេះវានឹងធ្វើអោយអ្នកប្រើប្រាស់ Uniswap Wallet អាចទៅដោះដូរកាក់ជាមួយលុយដុល្លារយ៉ាងងាយស្រួលដោយមិនចាំបាច់ឆ្លងកាត់ CEX (Centralized Exchange)។
អ្នកប្រើប្រាស់នៅក្នុងប្រទេសជាង 160 នឹងអាចទិញកាក់គ្រ៊ីបតូដោយប្រើប្រាស់ Apple Pay, Google Pay, Credit/debit cards របស់ពួកគេដោយផ្ទាល់តែម្តង។
ប្រភព: theBlock