ក្រុមហ៊ុន Sony ត្រៀមបើក Crypto Exchange របស់ខ្លួន
ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយរបស់ជប៉ុន Sony កំពុងមានគម្រោងនឹងបើក Crypto Exchange របស់ខ្លួនដោយបានទិញក្រុមហ៊ុន Whalefin ពីក្រុមហ៊ុន Amber Group កាលពីឆ្នាំ 2023 កន្លងមកនេះ។
ថ្ងៃនេះក្រុមហ៊ុន Whalefin បានអោយដឹងថាក្រុមហ៊ុនមេរបស់ខ្លូនឈ្មោះ Amber Japan បានដូរឈ្មោះទៅជា S.BLOX។ដោយក្នុងសេចក្តីប្រកាសបានបន្ថែមថាក្រុមហ៊ុន Whalefin ត្រូវបានទិញដោយ Quetta Web ដែលជាក្រុមហ៊ុនមួយរបស់ Sony កាលពីខែសីហាឆ្នាំ 2023។
ក្រុមហ៊ុន Sony បានអោយ the PR Times ដឹងថាខ្លួនមានគម្រោងនឹងបើកដំណើរការក្រុមហ៊ុន Whalefin ឡើងវិញដោយប្តូរឈ្មោះថ្មី។គួរអោយដឹងថា Sony ធ្លាប់បានចាប់ដៃគូរជាមួយ Astar Network ក្នុងកម្មវិធីឡើកស្ទួយ Web3 និងបានស្នើរសុំច្បាប់បើកអោយមានការវេរ NFT ទៅវិញទៅមកក្នុងហ្គេមទៀតផងដែរ។
ប្រភព: Coindesk