លោក Gensler ប្រធាន SEC បានអោយដឹងថាការអនុម័ត S-1 អាចនឹងធ្វើឡើងនៅចុងរដូវក្តៅនេះ

កាលពីថ្ងៃព្រហស្បត្តិក្នុងកិច្ចប្រជុំសភាសហរដ្ធអាមេរិកលោក Gary Gensler ដែលជាប្រធានរបស់ SEC បានអោយដឹងទាក់ទងនឹងការអនុម័តអោយជួញដូរ Spot ETH ETF ឬ សំណើរ S-1 ថាវាអាចនឹងកើតឡើងក្នុងចុងរដូវក្តៅនេះអាចនៅក្នុងខែ កក្កដា, សីហា ឬ មុនដាច់ខែកញ្ញា។

ខណ:ដែលក្រុមហ៊ុនដែលបានស្នើរបើក Spot ETH ETF ទាំងអស់កំពុងតែធ្វើឯកសារសំខាន់អំពី Spot ETH ETF របស់ពួកគេហើយបើសិនជាឯកសារទាំងនោះគ្រប់គ្រាន់ហើយគឺ SEC អាចនឹងធ្វើការអនុម័តទៅលើ Spot ETH ETF របស់ពួកគេតែម្តង។

កាលពីថ្ងៃទី 23 ខែ ឧសភាកន្លងមកនេះ SEC អនុម័តអោយអាចដាក់ចូលក្នុងទីផ្សារតែនៅមិនទាន់អោយមានការជួញដូរជាផ្លូវការនោះទេ។

លោក Hagerty ដែលជាអ្នកមិនគាំទ្រលោក Gensler បានអោយដឹងថា SEC កំពុងតែរារាំងការអភិវឌ្ឃន៏វិស័យគ្រ៊ីបតូនៅសហរដ្ធអាមេរិកដែលធ្វើអោយក្រុមហ៊ុនទាក់ទងនឹងឧស្សាហកម្មនេះកំពុងតែចាក់ចេញពីសហរដ្ធអាមេរិកទៅបើកនៅប្រទេសដ៏ទៃផ្សេងទៀត។

តាមរបាយការណ៏ Coinbase បានអោយដឹងថាមានក្រុមហ៊ុនគ្រ៊ីបតូតែ 26% ប៉ុណ្ណោះដែលចុះបញ្ជីនៅសហរដ្ធអាមេរិក។

លោក Donald Trump គឺជាប្រធានាធិបតីដែលមានទស្សន:វិជ្ឆមានជាមួយគ្រ៊ីបតូដោយលោកចង់អោយការជីកកាក់ BTC ដែលនៅសល់ទាំងអស់កើតមានឡើងនៅសហរដ្ធអាមេរិក។

ប្រភព: theBlock