Blockchain TRON គ្រប់គ្រងដល់ទៅក្បែរ 50% ទៅលើការសកម្មភាពខុសច្បាប់ដែលកើតមានក្នុង Blockchain
យោងតាមការវិភាគរបស់ក្រុមហ៊ុន TRM Labs បានអោយដឹងថា TRON network បានពាក់ព័ន្ធដល់ទៅ 45% នៃសកម្មភាពខុសច្បាប់សរុបក្នុងឆ្នាំ 2023។ TRON Network បង្កើតដោយជនជាតិចិនឈ្មោះ Justin Sun។ TRON បានក្លាយជា Network ដែលក្រុមចោរជនជាតិកូរ៉េខាងជើងចូលចិត្តបំផុតព្រោះពួកគេប្រើវាដើម្បីដោះដូរកាក់ជា USDT ក្នុង Network មួយនេះហើយក្រុមចោរទាំងនេះដកលុយចេញមកប្រើប្រាស់តាមរយ:ការលក់កាក់ USDT ជាមួយ Broker តូចៗ។ USDT បានក្លាយជា Stable Coin ដែលចោរក៏ដូចជាក្រុមពាក់ព័ន្ធនឹងភារវកម្មប្រើប្រាស់ច្រើនបំផុតដែលមានចំនួនទឹកលុយដែលខុសច្បាប់ជា USDT ដល់ទៅ 19 ពាន់លានដុល្លារ និង USDC មានចំនួន 428.9 លានដុល្លារ។ ក្រុមចោរជ្រើសរើស TRON ព្រោះ Gas fee ថោក តម្លៃប្រែប្រួលតិចតួច និង ពិបាកក្នុងការតាមដានសកម្មភាពរបស់ក្រុមចោរ។
ក្នុងឆ្នាំ 2023 នេះសកម្មភាពខុសច្បាប់ដែលកើតមានក្នុងគ្រ៊ីបតូគឺថយចុះ 9% ធៀបជាមួយឆ្នាំមុនដោយក្នុងឆ្នាំ 2023 នេះចោរបានលួចគ្រ៊ីបតូសរុបបាន 35 ពាន់លានដុល្លារ។
ប្រភព: cryptopotato