គណៈកម្មាធិការសហភាពអឺរ៉ុបបានយល់ព្រមទៅលើច្បាប់បិទមិនអោយមានការប្រើប្រាស់គ្រ៊ីបតូក្នុងការទូទាត់លុយដោយមិនបានបង្ហាញអត្តសញ្ញាណ

សភាសហភាពអុឺរ៉ុបបានបោះឆ្នោតអោយមានការបិទមិនមានការទូទាត់លុយតាមរយ:គ្រ៊ីបតូដោយប្រើប្រាស់សេវាកម្មទុកកាក់ដោយបុគ្គលទីបី (Hosted Crypto Wallet)។ ការចេញច្បាប់នេះគឺជាផ្នែកមួយនៃការពង្រីកច្បាប់ពាក់ព័ន្ធនឹងការលាងលុយ និង ប្រឆាំងនឹងភារវកម្មអោយផ្តោតទៅលើគ្រ៊ីបតូមួយទៀតផងដែរ។ពួកយើងនឹងពន្យល់ខ្លឹមសារនៃច្បាប់នេះអោយស្រួលស្តាប់។ ច្បាប់នេះសង្កត់ធ្ងន់ទៅលើការវេរកាក់ដោយប្រើប្រាស់សេវាកម្មរបស់ Crypto Exchange និង hosted wallet ផ្សេងៗទៀត។ប្រជាជនមិនអាចវេរកាក់ដើម្បីជួញដូរផ្សេងៗដែលមានតម្លៃលើស 3,000 euros ដោយមិនបង្ហាញអត្តសញ្ញាណបានទេ និង មិនអាចវេរកាក់ដើម្បីទូទាត់លុយក្នុងចំនួនលើស 10,000 euros បានទេសម្រាប់ជំនួញផ្សេងៗ។ សម្រាប់អ្នកប្រើប្រាស់ Hardware wallet ឬ wallet ដែលអ្នកទុកកាក់ដោយខ្លួនឯងគឺនៅតែអាចប្រើប្រាស់បានធម្មតាអត់មានបញ្ហាជាមួយនឹងច្បាប់នេះទេបើសិនជាក្នុងករណីអ្នកមិនបានប្រើប្រាស់វាដើម្បីទូទាត់លុយជាមួយតូបលក់សេវាកម្មឬផលិតផលផ្សេងៗក្នុង អុឺរ៉ុបព្រោះវាអាចមានភាពពិបាកជាងមុនព្រោះ Wallet ទាំងនោះមិនមាន KYC។

ច្បាប់ថ្មីនេះនឹងដាក់អោយប្រើប្រាស់ពេញលេញក្នុងរយ:ពេល 3 ឆ្នាំខាងមុខតែមានអ្នកច្បាប់មួយចំនួនរំពឹងថាវានឹងត្រូវបានដាក់អោយប្រើពេញលេញលឿនជាងនេះ។

ប្រភព: Cointelegraph