ក្រុមហ៊ុន Tether បានទិញកាក់BTC បន្ថែមចំនួន 8,888 ក្នុងត្រីមាសទី 4 ឆ្នាំ 2023

Tether គឹជាក្រុមហ៊ុនបង្កើតកាក់ Stable Coin ដែលធំជាងគេក្នុងលោក USDT បានទិញកាក់ BTC ចំនួន 8,888 BTC តម្លៃ 380 លានដុល្លារសរុបមកដល់សព្វថ្ងៃក្រុមហ៊ុននេះមានកាក់ BTC ចំនួន 66,465 ដែលស្មើរនឹង 2.8 ពាន់លានដុល្លារ។ក្រុមហ៊ុន Tether បានចាប់ផ្តើមទិញ BTC ក្នុងខែកញ្ញា 2022 ដោយបានចាប់ផ្តើមទិញដំបូងចំនួន 33,980 BTCហើយតាំងពីពេលនោះមកក្រុមហ៊ុននេះបានចាប់ផ្តើមទិញជារៀងរាល់ត្រីមាសហើយការទិញច្រើនបំផុតរបស់ក្រុមហ៊ុននេះគឺនៅឆ្នាំ 2023 ក្នុងចំនួន 15,915 BTC។

ខណ:ពេលមានដំណឹងការអនុម័ត Spot BTC ETF ហើយកាក់ BTC ហាក់ដូចជាធ្វើអោយអ្នកវិនិយោគខកបំណងដែលមិនបានឡើងថ្លៃដូចការរំពឹងទុកក្រុមហ៊ុន Blackrock ដែលជាក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិផ្តល់សេវាកម្មបើក Spot BTC ETF ដូចគ្នាបានទិញកាក់ BTC ចំនួន 11,500 BTC ។អ្នកវិនិយោគជាមួយ GBTC – Grayscale Bitcoin Trust BTC នាំគ្នាសម្រុកលក់ Spot BTC ETF របស់ខ្លួនទៅវិញដោយក្នុងរយ:ពេល 3 ថ្ងៃមានការលក់ដល់ទៅ 1,162.1 លានដុល្លារដែលសរុបតាំងពីថ្ងៃបើកមកដល់ថ្ងៃនេះអ្នកវិនិយោគជាមួយ GBTC បានលក់គិតជាទឹកប្រាក់ដល់ទៅ 1.62 ពាន់លានដុល្លារ។

និយាយចំពោះកាក់ដែលក្រុមហ៊ុន FTX លក់ខណ:ដែលមានដំណឹង Spot BTC ETF វិញយើងឃើញថាក្រុមហ៊ុននេះបានលក់កាក់ដូចជា: 402.6 BTC (18.72 លានដុល្លារ), 3,200 ETH(8.09 លានដុល្លារ), 602,000 Pendles(1.04 លានដុល្លារ), 9.03 លានកាក់ PEOPLE (350,000$)។សព្វថ្ងៃក្រុមហ៊ុននេះនៅមានកាក់ដូចខាងក្រោមដោយមិនរាប់កាក់ SOL:

  • FTXToken (FTT): 257.835 លាន កាក់
  • Tether Gold (XAUT): 9,389 កាក់
  • Tokamak Network (TON): 7.445 លានកាក់
  • Gate (GT): 3.165 លានកាក់
  • LEO Token (LEO): 3.221 លានកាក់
  • Wrapped Ether (WETH): 3,795 កាក់
  • Ethereum (ETH): 3,044 កាក់
  • Dai (DAI): 2.502 លានកាក់
  • Stargate Finance (STG): 2.884 លានកាក់
  • OKB: 26,952 ពាន់កាក់។

ការ Upgrade ឈ្មោះ Dencun បានដាក់នៅក្នុង Goerli Testnet ហើយ។ការ Upgrade បន្ទាប់នៅក្នុង Sepolia Testnet នឹងធ្វើឡើងនៅថ្ងៃទី 31 ខែមករានេះហើយនឹងមានការដាក់នៅក្នុង Holesky Testnet នៅថ្ងៃទី 7 ខែកុម្ភ:នឹងដាក់អោយប្រើប្រាស់ជាផ្លូវការក្នុង Mainnet នៅត្រីមាសទីមួយ ឆ្នាំ 2024 នេះ។

ប្រភព៖

Theblock