Uniswap ត្រៀមលុយចំនួន 30 មុឺនដុល្លារសម្រាប់អភិវឌ្ឍន៏ Uniswap ជំនាន់ថ្មី V4
Uniswap គឺជាគម្រោង DEX ដែលមានការពេញនិយមយ៉ាងខ្លាំងក្នុង Blockchain Ethereum ដែលកំពុងគ្រប់គ្រងលុយដល់ទៅ 4.43 ពាន់លានដុល្លារ និង រកចំណូលបានប្រចាំឆ្នាំប្រមាណ 940លានដុល្លារក្នុងខែឧសភាឆ្នាំ 2021 គម្រោងនេះរកលុយពី Fee បានច្រើនជាង BTC ទៅទៀតដែលក្នុងមួយថ្ងៃអាចរកបានដល់ទៅ 4.5 លានដុល្លារកាលពីពេលនោះ។នៅថ្ងៃទី 17 នេះគម្រោង Uniswap បានប្រកាសពីផែនការនៃការធ្វើបច្ចុប្បន្នភាពគម្រោងរបស់ខ្លួនទៅជំនាន់ទី 4 V4។ក្នុងការធ្វើបច្ចុប្បន្នភាពទៅជំនាន់ទីបួននេះ Uniswap មានគម្រោងនឹងរចនាវេបសាយថ្មីដល់អ្នកប្រើប្រាស់ព្រោះសព្វថ្ងៃ Uniswap កំពុងប្រើ UI v2 នៅឡើយហើយមានមុខងារមិនសូវច្រើននិងអាចថាពិបាកប្រើសម្រាប់អ្នកថ្មី។ជាមួយចំនួនលុយ 30 មុឺនដុល្លារ Uniswap នឹងទុកពេលអោយ 2 ឆ្នាំដល់អ្នកអភិវឌ្ឃន៏ហើយមានជា KPI ដោយនៅឆ្នាំទីមួយទាមទារអោយមានការប្រើប្រាស់ UI ថ្មីយ៉ាងហោចណាស់មានចំនួនទឹកលុយ 150លានដុល្លារស្មើនឹង 5% នៃចំនួនទឹកលុយសរុបដែល Uniswap កំំពុងគ្រប់គ្រង។មុខងារជំនាន់ថ្មីរបស់ Uniswap V4 មានដូចជា on-chain limit orders, automatic deposits to lending protocols, និង auto-compounded liquidity provider (LP) fee។
គម្រោងកាក់ Altlayer ដែលកំពុងធ្វើ Launchpool ក្នុង Binance នឹងមានចែកកាក់ ALT ដល់អ្នកដែល:
- មាន NFT Altlayer OG Badge
- មាន NFT Oh Ottie
- បានចូលរួម Altitude campaigns
- បាន Stake កាក់ក្នុងEigenLayer
- បាន Stake កាក់ជាមួយគម្រោង Celestia
ប្រភព: