ក្រុមហ៊ុន Ark, Grayscale និង Fidelity បានដាក់ឯកសារ 8-A បន្ថែមដើម្បីគាំទ្រសំណើរ Spot BTC ETF របស់ខ្លួន

ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់សហរដ្ធអាមេរិក Grayscale, Ark Investment, Valkyrine និង VanEck បានដាក់ទម្រង់ឯកសារ 8-As របស់ខ្លួនដើម្បីគាំទ្រសំណើរ Spot BTC ETF ដែលនឹងត្រូវបានវិនិច្ឆ័យនៅរយ:ពេលដ៏ខ្លីខាងមុខនេះ។ដោយក្នុងឯកសារនេះគឺក្រុមហ៊ុនទាំងនោះអាចនឹងធ្វើជួញដូរក្នុង Exchange ភ្លាមៗបន្ទាប់ពី SEC អនុម័តអោយបើក។ដោយក្រុមហ៊ុនទាំង4 ខាងលើបានដាក់ឯកសារ 8-As នេះក្រោយពេលដែល Fidelity បានដាក់ឯកសារដូចគ្នាបានរយ:ពេលមួយថ្ងៃហើយត្រូវរងចាំ SEC ធ្វើការវិនិច្ឆ័យនៅប៉ុន្មានថ្ងៃខាងមុខទៀត។គួរអោយដឹងផងដែរថា BlackRock បានចាប់ដៃគូរជាមួយ Jane Street Capital និង JP Morgan Securities LLC ដើម្បីដំណើរការ Spot BTC ETF បើសិនជា SEC អនុញ្ញាត្តិ។

ថ្ងៃនេះក្រុមហ៊ុន Celsius បានធ្វើការ Unstake កាក់ ETH ដើម្បីធានាអោយបានថាម្ចាស់បំណុលអាចទទួលបានសំណងវិញបានដោយងាយស្រួល។ Celsius គឺជាក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូដែលបានប្រកាសក្ស័យថនកាលពីឆ្នាំ 2022។ក្រោយពីបានក្ស័យធនក្រុមហ៊ុននេះមានកាក់ ETH របស់ម្ចាស់បំណុលដោយបានយកទៅ Stake ក្នុងគម្រោង ETH POS។ក្រុមហ៊ុននេះមានគម្រោងនឹងសងកាក់និងលុយជូនអ្នកវិនិយោគវិញដូចនេះត្រូវតែ Unstake កាក់ ETH ។ Celsius បានត្រៀមអោយអ្នកវិនិយោគដែលគ្រប់លក្ខខណ្ឌអាចដកកាក់គ្រ៊ីបតូរបស់ពួកគេបានដល់ទៅ 72.5% នៃចំនួនកាក់គ្រ៊ីបតូរបស់ពួកគេសរុបដែលជាប់ក្នុង Celsius។ស្ថាបនិកនិង អតីតCEOរបស់ Celsius ត្រូវបានចាប់ខ្លូនពីបទឆបោកនិងសព្វថ្ងៃត្រូវបានធានាចេញពីការឃុំខ្លួនហើយនឹងបានកាត់ក្តីម្តងទៀតនៅថ្ងៃទី 17 កញ្ញា។

ប្រភព:

TheBlock

TheBlock