ម្ចាស់បំណុលរបស់ Mt. Gox ចាប់ផ្តើមទទួលបានសំណងហើយ
អស់រយ:ពេលជិត 10 ឆ្នាំហើយដែល Crypto exchange ជប៉ុនឈ្មោះ Mt. Gox បានបិទក្ស័យធនក្រោយពេលដែលក្រុមហ៊ុនមួយនេះត្រូវបានចោរលួចហ៊ែកយកកាក់ទៅជិតអស់។ក្រោយពីបានបិទអ្នកវិនិយោគក្នុងវេបសាយនេះមិនអាចដកកាក់របស់ពួកគេវិញបាននោះទេរហូតដល់ថ្ងៃនេះមានអ្នកប្រើប្រាស់ Reddit បានប្រកាសថាខ្លួនបានទទួលសំណងពី Mt. Gox ហើយដោយ Mt. Gox បានវេរលុយអោយពួកគេតាម Paypal ជាលុយយេនជប៉ុនហើយមានអ្នកប្រើប្រាស់ Reddit មួយរូបទៀតដែលមានកាក់ BTC ចំនួន 0.125 ក៏ទទួលបានសំណងជាលុយយេន 30,283 yen ឬ 200$ ហើយនៅខ្វះ 748$ ទៀត។គួរអោយដឹងផងដែរថាសព្វថ្ងៃ Mt. Gox កំពុងត្រៀមកាក់ BTC មួយផ្នែកក្នុងចំនួន 142,000 BTC, 143,000 BCH និង 69 ពាន់លាន yen ដើម្បីសងអ្នកវិនិយោគវិញ។ពត៏មាននេះបានធ្វើអោយអ្នកវិនិយោគព្រួយបារម្ភពីតម្លៃកាក់ BTC ព្រោះខ្លាចMt. Gox ធ្វើការលក់ដើម្បីយកលុយសងអ្នកវិនិយោគ។
កាក់ប្រភេទ Gamefi បានទទួលការចាប់អារម្មណ៏មកវិញដោយសារតែក្រុមហ៊ុនផ្តល់សេវាហ្គេម Epic Game បានប្តូរគោលនយោបាយដែលយល់ព្រមអោយគម្រោង Gamefiអាចមកបើកក្នុង Platform របស់ខ្លួនសារជាថ្មីក្រោយពេលបាន Ban អស់មួយរយ:។
ប្រភព: