Bitcoin Ordinals Inscription បានធ្វើអោយ Fee ក្នុង Blockchain Bitcoin ឡើងថ្លៃខ្លាំង។

Bitcoin Miners ចាប់ផ្តើមញញឹមក្រោយពេលដែល Fee ឡើងថ្លៃខ្លាំងដោយគិតមកដល់ថ្ងៃទី 17 ខែធ្នូនេះ Fee ជាមធ្យមក្នុងការវេរកាក់ BTC គឺ 40$ យោងតាមទិន្នន័យរបស់ BitInfoCharts។ដោយសារតែការពេញនិយមជាមួយនឹង Bitcoin Ordinals Inscriptions ដោយមានការបង្កើតកាក់ BRC 20 ថ្មីៗជាច្រើនរួមជាមួយ NFT ក្នុង Bitcoin Blockchain ផងនោះដូចនេះ Fee ឡើងថ្លៃខ្លាំងគឺជារឿងមិនអាចជៀសបានរហូតធ្វើអោយប៉ះពាល់ដល់អ្នកដែលប្រើប្រាស់ Blockchain Bitcoin ក្នុងការវេរកាក់ BTC ផងដែរ។យោងតាមទិន្នន័យពីវេបសាយ Mempool.space បានបង្ហាញថាចំនួននៃការប្រតិបត្តិការក្នុង BTC Blockchain ជាច្រើនបានកំពុងស្ទះមិនទាន់អាចបញ្ចប់បានរហូតធ្វើអោយអ្នកដែលវេរកាក់ហើយដាក់ Gas fee តែ 2$ គឺត្រូវបានគេទុកចោរនិងអោយសិទ្ធិក្រោយគេ។មកដល់ពេលនេះមានការប្រតិបត្តិការចំនួន 350,000 បានស្នើសុំហើយកំពុងរងចាំការ Confirm។មានអ្នកវិនិយោគមួយចំនួនដើម្បីជៀសពីGas fee ថ្លៃពួកគេបានទៅប្រើប្រាស់ Layer2 របស់ Bitcoin ដែលហៅថា Ligtning network ដែលអស់ fee ថោក។

គម្រោង Subnet ក្នុង Avalanche ឈ្មោះ Masa បានទទួលការវិនិយោគពី Blizzard Fund (ជារបស់ Avalanche)។ Masa តាំងខ្លួនឯងជា Data network ដើរតួដូចជា Google តែ Decentralized នឹងដាក់អោយប្រើប្រាស់ data network និង marketplace នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024។ Masa នឹងសហការជាមួយ AvaCloud របស់ Avalache ដើម្បីដម្លើង Avalanche subnet ដោយមិនអស់ Gas fee (Gasless)។ក្នុងខែឧសភា 2022 Masa ក៏បានទទួលការវិនិយោគដល់ទៅ 3.5 លានដុល្លារម្តងរួចមកហើយដើម្បីបង្កើត decentralized credit data protocol។

ប្រភព៖

cointelegraph